ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងពាណិជ្ជកម្ម នឹងចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការទាំងអ្នកលក់តាមហាង និងអ្នកលក់អនឡាញ ដែលលក់ម៉ាស់ ទឹកលាងដៃ ឧបករណ៍ស្ទង់កំដៅ និងទំនិញឡើងថ្លៃ កេងចំណេញហួសហេតុ

    BY Khmernote Media March 28, 2020
    ក្រសួងពាណិជ្ជកម្ម នឹងចុះស្រាវជ្រាវ ត្រួតពិនិត្យ និងចាត់វិធានការទាំងអ្នកលក់តាមហាង និងអ្នកលក់អនឡាញ ដែលលក់ម៉ាស់ ទឹកលាងដៃ ឧបករណ៍ស្ទង់កំដៅ និងទំនិញឡើងថ្លៃ កេងចំណេញហួសហេតុ

    យោងតាមសេចក្តីអំពាវនាវរបស់ក្រសួសពាណិជ្ជកម្មបានឲ្យដឹងថា ក្រសួងសង្កេតឃើញម្ចាស់ហាងទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមអនឡាញមួយចំនួន បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញដូចជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ ឧបករណ៍ស្ទង់កំដៅ និងគ្រឿងឧបភោគ បរិភោគចាំបាច់ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃលើទីផ្សារទូទាំងប្រទេស ដែលសកម្មភាពទាំងនេះអាចបង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គមធ្ងន់ធ្ងរ ខណៈប្រទេសជាតិកំពុងមានការរាតត្បាតជំងឹកូវីដ១៩។

    ក្រសួងពាណិជ្ជកម្មសូមធ្វើការអំពាវនាវដូចខាងក្រោម៖

    ១. សូមសាធារណជនមេត្តារក្សានូវភាពហ្នឹងនរ កុំជ្រួលច្របល់ហួសហេតុ នាំឲ្យជនឱកាសនិយមអាតឆ្លៀតយកចំណេញ តាមរយៈការលក់ដំឡើងថ្លៃទំនិញដោយមិនសមហេតុផល

    ២. សូមម្ចាស់ហាងលក់ទំនិញ អាជីវករ និងអ្នកលក់ដូរទំនិញតាមប្រព័ន្ធអ៊ិនធើណេត (online) ទាំងអស់ប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីជាតិខ្មែរ កុំឆ្លៀតឱកាសដំឡើងថ្លៃទំនិញ កេងចំណេញហួសហេតុ

    ៣. សូមម្ចាស់ហាងលក់ទំនិញ និងអាជីវករទាំងអស់ ត្រូវបិទស្លាកថ្លៃជាប្រាក់រៀលលើមុខទំនិញ ដែលចរាចរនៅលើទីផ្សារ សំដៅធានាបាននូវយន្តការសេដ្ឋកិច្ចទីផ្សារសេរី ការប្រកួតប្រជែងដោយសមធម៌ និងលើកស្ទួយដល់ចរាចររូបិយវត្ថុក្នុងស្រុក ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាជនទូទៅ។ ចំពោះមុខទំនិញជា ម៉ាស់ការពារមុខ អាល់កុលលាងដៃ ចាហួយជាតិអាល់កុលលាងដៃ និងឧបករណ៍ស្ទង់កំដៅ អ្នកលក់ត្រូវលើកស្លាកថ្លៃជាប្រាក់រៀល ដែលមានទំហំធំអាចឲ្យសាធារណជនមើលឃើញច្បាស់ពីចំងាយ។

    ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីជំនាញចូលរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវជ្រាវ ត្រួតពិនិត្យ គុណភាព សុវត្ថិភាព និងថ្លៃទំនិញ ព្រមទាំងអនុវត្តនូវវិធានការតាមផ្លូវច្បាប់ ក្នុងករណីរកឃើញជនខិលខូច ដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេញហួសហេតុ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay