កូវីដ-១៩

ប្រ៊ុយណេរាយការណ៍ពីករណីស្លាប់ដំបូងរបស់ខ្លួន ហើយអ្នកស្លាប់នោះធ្លាប់មានប្រវត្តិធ្វើដំណើរមកកម្ពុជា និងម៉ាឡេស៊ី

BY
autoadmin
March 28, 2020

ប្រទេសប្រ៊ុយណេបានរាយការណ៍ពីករណីស្លាប់របស់ខ្លួនពីការឆ្លងវីរុស COVID-19 ដំបូងនៅថ្ងៃសៅរ៍នេះ ដែលអ្នកស្លាប់គឺជាបុរសអាយុ ៦៤ឆ្នាំម្នាក់។ ប្រ៊ុយណេបានរាយការណ៍ថា ប្រទេសខ្លួនមានករណីឆ្លងវីរុសនេះចំនួន ១១៥ ករណី ដែលករណីខ្លះទាក់ទងនឹងការជួបជុំសាសនានៅប្រទេសម៉ាឡេស៊ី ដែលអាជ្ញាធរបាននិយាយថា មានមនុស្សចូលរួមប្រមាណ ១៦,០០០នាក់ នៅទីនោះ។

បុរសដែលបានស្លាប់មិនបានចូលរួមការជួបជុំទេ ប៉ុន្តែគាត់មានប្រវត្តិធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ប៉ុន្តែរបាយការណ៍មិនបានបញ្ជាក់ឱ្យលម្អិតនោះទេ។ គួរឱ្យដឹងដែរថា ប្រទេសប្រ៊ុយណេកាលពីថ្ងៃទី១៥ ខែមីនា បានហាមពលរដ្ឋ និងប្រជាជនបរទេសដែលនៅក្នុងប្រទេសខ្លួន មិនឱ្យចាកចេញពីប្រទេសប្រ៊ុយណេនោះទេ ដោយសារតែជំងឺរាតត្បាត COVID-19 នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: