ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រអប់សារធាតុតេស្តរកជម្ងឺវីរុសកូវីដ១៩ ចំនួន ២០,០០០សម្រាប់ ដែលផ្តល់ដោយមូលនិធិ Jack Ma និងមូលនិធិ Alibaba បានប្រគល់មកដល់កម្ពុជាហើយ

    BY Khmernote Media March 28, 2020
    ប្រអប់សារធាតុតេស្តរកជម្ងឺវីរុសកូវីដ១៩ ចំនួន ២០,០០០សម្រាប់ ដែលផ្តល់ដោយមូលនិធិ Jack Ma និងមូលនិធិ Alibaba បានប្រគល់មកដល់កម្ពុជាហើយ

    យោងតាមការបញ្ជាក់ពីស្ថានទូតប្រចាំកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី២៨ ខែមីនា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រគល់ប្រអប់សារធាតុតេស្តរកជម្ងឺវីរុស COVID-19 (Detection Reagent) ចំនួន ២០,០០០ សម្រាប់ ដែលផ្តល់ដោយមូលនិធិ Jack Ma និងមូលនិធិ Alibaba ជូនដល់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា។

    ឯកឧត្តម ឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ចិន និងកម្ពុជាជាសហគមន៍ជោគវាសនារួមដែលរួមសុខរួមទុក្ខជាមួយគ្នា ក៏ជាបងប្អូនល្អដែលប្រៀបដូចដៃនិងជើង ហើយភាគីចិនបច្ចុប្បន្ននេះក៏មានអារម្មណ៍ដូចភាគីកម្ពុជាដែរ។ ដើម្បីជួយបង្កើនសមត្ថភាពពិនិត្យរកជម្ងឺវីរុស COVID-19 ស្ថានទូតចិនប្រចាំកម្ពុជាបានសម្របសម្រួលជាមួយមូលនិធិ Jack Ma និងមូលនិធិ Alibaba ជាបន្ទាន់ដើម្បីធ្វើការផ្តល់នូវសារធាតុតេស្តរកជម្ងឺវីរុសមួយចំនួនជូនដល់ភាគីកម្ពុជា សង្ឃឹមថាវាអាចជួយជាកម្លាំងគាំទ្រជូនដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសប្រភេទថ្មីមួយនេះ។ ភាគីចិននឹងបន្តផ្តល់រាល់ជំនួយទៅតាមលទ្ធភាពជូនដល់ភាគីកម្ពុជា ជួយជាកម្លាំងទាំងស្រុងដល់ភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងយកជម្នះជាមួយនឹងជម្ងឺវីរុសប្រភេទថ្មីនេះ។

    ឯកឧត្តមសាស្រ្តចារ្យវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិន និងស្ថានទូតចិនប្រចាំកម្ពុជា ដែលបានសម្របសម្រួលក្នុងជំនួយសារធាតុតេស្តរកជម្ងឺវីរុសលើកនេះ លោកមានប្រសាសន៍ថា ក្រោយពីកម្ពុជាមានការផ្ទុះឡើងនូវជម្ងឺវីរុសCOVID-19 ភាគីចិនបានជំនួយសម្ភារៈប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជាច្រើន និងបានចាត់ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិន នេះបានជួយបង្កើនជំនឿចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសជូនដល់កម្ពុជា។ ភាគីកម្ពុជានឹងចងចាំរាល់ការជួយរបស់ភាគីចិនក្នុងក្រអៅបេះដូង នឹងសហការទំនាក់ទំនងជាមួយភាគីចិនយ៉ាងស្អិតរមួត ដើម្បីយកជម្នះលើកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺវីរុសក្នុងពេលឆាប់ៗនេះ៕

    ប្រភព៖ ស្ថានទូតប្រចាំកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay