ព័ត៌មានជាតិ

ផាកកាហ្វេ ផ្តល់ជូនអាហារ ១០០០ ឈុត ជូនលោកគ្រូអ្នកគ្រូពេទ្យជួរមុខ ស្មើនឹង ៤០០០ដុល្លារ ដែលកំពុងប្រយុទ្ធនឹងជម្ងឺកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត

BY
Khmernote Media
March 28, 2020

ដើម្បីលើកជាការចូលរួមនិងលើកទឹកចិត្តក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ ក្រុមហ៊ុន ផាកកាហ្វេ ហ៊្វូដ អេន​ បេវើរីច បានផ្តល់ជូនអាហារ ១០០០ ឈុត ដែលស្មើនឹងទឹកប្រាក់ ៤០០០ ដុល្លារដល់លោកគ្រូអ្នកគ្រូពេទ្យដែលកំពុងប្រយុទ្ធនឹងជម្ងឺកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត។

អ្នកនាង គង់ បុផ្ផា នាយកផ្នែនធនធានមនុស្សនៃក្រុមហ៊ុន ផាកកាហ្វេ ហ៊្វូដ អេន​ បេវើរីច បានមានប្រសាសន៍ថា សកម្មភាពថ្ងៃនេះគឺជាអ្វីដែលផាកកាហ្វេតែងតែធ្វើដើម្បីជាការចូលរួមកិច្ចការសង្គម។ ពួកយើងសប្បាយចិត្តនិងសង្ឃឹមថា ពួកយើងនឹងអាចយកឈ្នះជម្ងឺកូវីដ១៩នេះឲ្យបានឆាប់ៗ។ ពួកយើងពិតជាសូមអរគុណនិងដឹងគុណយ៉ាងខ្លាំងដល់​លោកគ្រូអ្នកគ្រូពេទ្យ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩នេះ និងសូមជូនពរពួកគាត់អោយបានជោគជ័យ។

លោកស្រីក៏បានបន្តទៀតថា ក្រៅតែអំពីសកម្មភាពចូលរួមសង្គមនេះ ក្រុមហ៊ុនក៏បានចែកទឹកសម្លាប់មេរោគជូនដល់បុគ្គលិកទាំងអស់របស់ខ្លួនផងដែរ ដើម្បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួននិងនាំយកទៅប្រើប្រាស់នៅផ្ទះរបស់ពួកគាត់ផងដែរ។

Share This Post: