ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យជំនាញចិន ចុះផ្ទាល់ទៅដល់កន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន៣៤នាក់នៅខេត្តព្រះសីហនុហើយ

BY
Khmernote Media
March 28, 2020

ខេត្តព្រះសីហនុ-លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានអោយដឹងថា នៅព្រឹកថ្ងៃ២៨ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យចិនទាំង៧រូប បានចុះផ្ទាល់ដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងជួបជាមួយក្រុមគ្រូពេទ្យបង្អែកខេត្ត ដើម្បីផ្តល់ប្រឹក្សាពីផ្នែកបច្ចេកទសមួយចំនួនក្នុងការព្យាបាល និងគ្រប់គ្រងអ្នកជំងឺកូវីដ១៩។ ក្រៅពីនេះ ក្រុមគ្រូពេទ្យចិន ដែលចុះមកជួយកម្ពុជាយើង ក៍បានបន្តចុះទៅដល់ទីកន្លែងដែលកំពុងដាក់ព្យាបាលអ្នកជំងឺឆ្លងចំនួន៣៤នាក់ (ខ្មែរ២នាក់ និងជនជាតិបារាំង៣២នាក់) ខាងក្រៅមន្ទីរពេទ្យផងដែរ ដើម្បីផ្តល់ប្រឹក្សាផ្នែកបច្ចេកទេសបន្ថែមដល់គ្រូពេទ្យជួរមុខនៅទីនោះក្នុងការព្យាបាលអ្នកជំងឺ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩ចំនួន៧នាក់នៃប្រទេសចិន បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការជួយព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

Share This Post: