រថយន្ត
រ៉ឺម៉កកង់បី Lamborghini ប្រហែលមានតែមួយប៉ុននោះ នៅស្រុកខ្មែរ
BY Khmernote Media
April 24, 2018
បងប្រុសអ្នករត់ម៉ូតូកង់បី បានកែច្នៃម៉ូតូសណ្តោងរ៉ឺម៉ក របស់ខ្លួនដូចជារាងរថយន្តស្ព័រម៉ាកល្បីគឺ Lamborghini ដើម្បីដឹកភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ នៅក្នុងខេត្តសៀមរាប។ គំនិតច្នៃប្រឌិតមួយនេះ បានទាក់ភ្នែកមនុស្សមិនតិចនោះទេ ប៉ុន្តែទោះជាយ៉ាងណា យើងមិនដឹងពីខ្ទង់ចំណាយរបស់គាត់ឡើយ ទាក់ទងនឹងការកែច្នៃកង់បី ដ៏ពិសេសនេះ។ ក្រៅពីរូបរាង ពណ៌សម្បុរ របស់ កង់បី Lamborghini នេះគឺអ្វីដែលគេចាប់អារម្មណ៍នោះគឺ សូម្បីតែយ៉ាន់ ក៏ប្រើប្រាស់យ៉ាងរថយន្ត ដែលមានលក្ខណៈស្ព័រផងដែរ ធ្វើអោយសម្រស់តុតុ កាន់តែកើនឡើងទ្វេដង៕



