កូវីដ-១៩

ក្រសួងហាមមិនអោយប្រើប្រាស់ ឧបករណ៍ធ្វើតេស្តរហ័ស រកវីរុស កូវីដ-១៩ និងអោយអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកផ្សព្វផ្សាយ

BY
Khmernote Media
March 29, 2020

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះដែរ ក្រសួងបានចេញសេចក្តីប្រកាសមួយស្តីពីបច្ចុប្បន្នភាពវិជ្ជមាន កូវីដ-១៩ ដោយក្នុងនោះកម្ពុជារកឃើញតែ១ករណីទៀតតែប៉ុណ្ណោះ ដែលសរុបទូទាំងប្រទេសមានចំនួន១០៣ករណី។ ក្នុងនោះដែរ ចំនុចទី៤ដែលក្រសួងបានប្រកាសនោះគឺហាមមិនអោយប្រជាពលរដ្ឋខ្មែរប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័ស (Rapid Test) ជាមធ្យោបាយក្នុងការរកវីរុស កូវីដ-១៩ ដោយខ្លួនឯងអោយសោះ និងអំពាវនាវដល់អាជ្ញាធរចាត់វិធានការផ្លូវច្បាស់ចំពោះដែលបានផ្សព្វផ្សាយ រឺលក់ផលិតផលទាំងនេះ ខណៈពេលដែលឧបករណ៍ប្រភេទនេះមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយសូម្បីតែ WHO ក៏មិនទាន់មានការទទួលស្គាល់ចំពោះឧបករណ៍ប្រភេទនេះដូចគ្នា។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ ទូទាំងប្រទេស ព្រមទាំងអោយរដ្ឋបាលគ្រប់ខេត្តទាំងអស់ ជ្រើសរើសសាលារៀន ដើម្បីត្រៀមដាក់អ្នកជំងឺ កូវីដ-១៩ ស្របពេលបច្ចុប្បន្នក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឺ កូវីដ-១៩ បានជាសះស្បើយជាបន្តបន្ទាប់៕

 

Share This Post: