ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អស់៦ម៉ឺនរៀលទាំងព្រឹក ព្រោះល្មើលច្បាប់ចរាចរណ៍នៅស្រុកពញាក្រែក

BY
Khmernote Media
March 29, 2020

ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា សសយក និងជាតំណាងរាស្ត្រមួយរូប ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុកពញាក្រែក ធ្វើការផាកពិន័យអស់ប្រាក់៦ម៉ឺនរៀលទាំងព្រឹក ខណៈពេលដែលលោកកំពុងធ្វើដំណើរ។ កូនប្រុសនាយករដ្ឋមន្ត្រីរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គម Facebook របស់លោកថា៖ “ថ្ងៃមុនភ្នំពេញថ្ងៃនេះខេត្ត អរគុណពូៗប៉ូលីសដែលបានណែនាំនិងអនុវត្តច្បាប់សម្រាបសុវត្ថិភាពប្រជាពលរដ្ធគ្រប់ៗរូប Happy Sunday everyone Stay safe and obey the law ”

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ហ៊ុន ម៉ានី ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យម្តងរួចមកហើយនៅរាជធានីភ្នំពេញ ពេលដែលលោកល្មើសច្បាប់ចរាចរណ៍ ហើយលោកក៏ទទួលការផាកពិន័យនោះដូចគ្នា ដែលបង្ហាញពីភាពស្មើរគ្នានៃការអនុវត្តន៍ច្បាប់ចរាចរណ៍ មិនថាពលរដ្ឋធម្មតា មន្ត្រីរាជការ រឺកូននាយករដ្ឋមន្ត្រីឡើយ៕

Share This Post: