ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាយុទើប១០ឆ្នាំសោះ ចេះឆក់ខ្សែកបាត់ ហើយធ្លាប់ធ្វើសកម្មភាព៤ដងទៀត

    BY Khmernote Media March 29, 2020
    អាយុទើប១០ឆ្នាំសោះ ចេះឆក់ខ្សែកបាត់ ហើយធ្លាប់ធ្វើសកម្មភាព៤ដងទៀត

    ខេត្តកណ្តាល៖ ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំ និងបុរសម្នាក់អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ខ្សែក ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្សារព្រែកហូរ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះញឹម សំអូន ភេទស្រី អាយុ២៤ឆ្នាំស្នាក់នៅ:ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មេផ្ទះ ចំណែកឯជនសង្ស័យ ទី១-ឈ្មោះអឿន ណូសា ហៅគោ ភេទប្រុស អាយុ១០ឆ្នាំ ស្នាក់នៅ ភូមិគោករការ សង្កាត់ឈូកវ៉ា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ សិស្សសាលាបឋមសិក្សាវត្តជុំ (ក្រៅឃុំ) និងទី២-ឈ្មោះផា រ៉ាវុទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅ ផ្សារពោធិ៍ចិនតុង សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូឌុប។


    វត្ថុតាងដកហូតបានរួមមាន៖

    -ខ្សែកធ្វេីពីលោហ:ធាតុពណ៌ទង់ដែងទម្ងន់២ជី៥ហ៊ុន(របស់ជនរងគ្រោះ)។
    -ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ពណ៌ខ្មៅសេរីឆ្នាំ២០១៧ផ្លាកលេខព្រៃវែង1L6398 ។
    -កាបូបដៃពណ៌សូកូឡាចំនួន១។
    -ប្រាក់រៀលចំនួន២២៧៨០០រៀល។
    -ប្រាក់ដុល្លាចំនួន១០ដុល្លា។
    -ទូរស័ព្ទដៃម៉ាកOPPOពណ៌ក្រហមចំនួន១គ្រឿង។
    -នាឡិកាដៃម៉ាកEDIFICEខ្សែដែកពណ៌ទឹកប្រាក់ចំនួន១គ្រឿង។
    -មួកសុវត្ថិភាពចំនួន១ ។

    តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះបាននាំកូនស្រីអាយុ៤ឆ្នាំដោយមានពាក់ខ្សែកផ្លាទីនមួយខ្សែមកផ្សារព្រែកហូរ ដេីម្បីទិញឥវ៉ាន់  ភ្លាមនោះស្រាប់តែជនសង្ស័យបានធ្វេីសកម្មភាពទាញផ្តាច់ខ្សែកពីកូនជនរងគ្រោះរួចដេីរចេញសំដៅទៅឡេីងជិះម៉ូតូរបស់បក្សពួក ដែលឈប់ចាំនៅក្រៅផ្សារ តែត្រូវជនរងគ្រោះឃេីញបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកហូរធ្វេីការឃាត់ជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាងយកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីបន្តចាត់ ការតាមនីតិវិធី។ តាមចម្លេីយសភាពជនសង្ស័យ​ ឈ្មោះផា រ៉ាវុទ្ធ បាននិយាយថាខ្លួនធ្លាប់ឌុប​ឈ្មោះ អឿន​ ណូសា​ ធ្វេីសកម្មភាព
    នេះចំនួន៤ដងរួចមកហេីយ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay