ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៤៣ករណីថែមទៀត និងមានអ្នកស្លាប់ម្នាក់ទៀតផង

    BY Khmernote Media March 29, 2020
    ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៤៣ករណីថែមទៀត និងមានអ្នកស្លាប់ម្នាក់ទៀតផង

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost បានឲ្យដឹងថា រដ្ឋបាលមជ្ឈមណ្ឌលសម្រាប់ជំងឺកូវីដ១៩ថ្ងៃបានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា ថៃបានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ចំនួន១៤៣ករណីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសថៃកើនឡើងដល់ ១,៣៨៨ករណីហើយ។

    លោក Taweesin Wisanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌល និងក្រសួងសុខាភិបាលសាធារណៈបាននិយាយថា ថៃក៏មានអ្នកស្លាប់ថ្មីម្នាក់ទៀតផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧ នាក់។

    លោក Taweesin បន្ថែមទៀតថា ជនរងគ្រោះចុងក្រោយគឺជាបុរសអាយុ ៦៨ ឆ្នាំមកពីតំបន់ Nonthaburi ដោយគាត់បានចូលរួមមើលការប្រកួតប្រដាល់មួយ ដែលមានមនុស្សកុះករនៅពហុកីឡដ្ឋានកីឡាប្រដាល់ Lumpinee ដែលជាកន្លែងមានជំងឺឆ្លងជាច្រើន។ ចំនួនតួលេខអ្នកឆ្លងនេះបានហក់ឡើងយ៉ាងខ្លាំង ខណៈកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ មានអ្នកឆ្លងថ្មី ១០៩ករណីផងដែរ៕

    អត្ថបទ៖ សេម
    ប្រភព៖ Bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay