កូវីដ-១៩

អបអរសាទរ! អ្នកជំងឺកូវីដ១៩ ចំនួន៥នាក់ ដែលជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរុស្ស៊ីហើយនៅថ្ងៃនេះ

BY
Khmernote Media
March 29, 2020

យោងតាមការបញ្ជាក់ពីទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ នៅមន្ទីរពេទ្យខ្មែរសូវៀត បានរៀបចំពិធីអបអរសាទរដល់អ្នកជំងឺ ដែលព្យាបាលបានជាសះស្បើយពីជំងឺ (កូរ៉ូណាថ្មី កូវីដ១៩) ចំនួន៥នាក់ក្នុងនោះ មានបុរស អាយុ៧៣ឆ្នាំ និងស្រ្តីអាយុ៦៩ឆ្នាំជនជាតិអង់គ្លេស (ចំនួន២នាក់) បុរសជនជាតិបារាំង អាយុ៦៩ឆ្នាំ (ចំនួន១នាក់) និងបុរសជាជនជាតិខ្មែរ អាយុ២៧ឆ្នាំ និងអាយុ៦៣ឆ្នាំ (២នាក់) ដែលជាអ្នកវិលត្រឡប់មកចូលរួម សាសនានៅប្រទេសម៉ាឡេស៊ី បានជាសះស្បើយ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទៅលំនៅដ្ឋាន និងទៅប្រទេសរៀងៗខ្លួនវិញហើយនៅព្រឹកនេះ ។

នេះបើតាមការបញ្ជាក់ពីលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យខ្មែរសូវៀត ជម្រាបជូនអ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

Share This Post: