ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លោក ដូណាល់ ត្រាំ ពង្រីកគោលការណ៍រក្សាគម្លាតដល់ថ្ងៃទី៣០ ខែមេសា ខណៈករណីអ្នកឆ្លងកូវីដ១៩ នៅអាមេរិកកើនដល់ ១៣៩,០០០នាក់

    BY autoadmin March 30, 2020
    លោក ដូណាល់ ត្រាំ ពង្រីកគោលការណ៍រក្សាគម្លាតដល់ថ្ងៃទី៣០ ខែមេសា ខណៈករណីអ្នកឆ្លងកូវីដ១៩ នៅអាមេរិកកើនដល់ ១៣៩,០០០នាក់

    គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ នៅអាមេរិកមានករណីឆ្លង COVID-19 ជាង ១៣៩,០០០ ករណី ហើយយ៉ាងហោចណាស់មនុស្ស ២,៤២៥នាក់បានស្លាប់។ ក្នុងនោះផងដែររដ្ឋបាលរបស់លោកត្រាំ ក៏បានចេញសេចក្តីណែនាំស្តីពីការបន្ថែមពេលវេលារក្សាគម្លាត រហូតដល់ថ្ងៃទី៣០ ខែមេសា ដែលវាធ្លាប់ត្រូវបានប្រកាសតាំងពីថ្ងៃទី១៦ ខែមីនា មកម៉្លេះ។ ការណែនាំដែលដំបូងឡើយមានពេលវេលាកំណត់ ១៥ថ្ងៃប៉ុណ្ណោះ ដោយបានជំរុញឱ្យជនជាតិអាមេរិកចៀសវាងក្រុមមនុស្សលើសពី ១០នាក់ និងណែនាំថាមនុស្សវ័យចំណាស់ត្រូវស្នាក់នៅផ្ទះជាដើម។

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាននៅថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងពង្រីកសំណុំនៃគោលការណ៍ណែនាំនៃការរក្សាចម្ងាយ រហូតដល់ថ្ងៃទី៣០ ខែមេសា។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ «យើងនឹងពង្រីកគោលការណ៍ណែនាំរបស់យើងដល់ថ្ងៃទី៣០ ខែមេសា ដើម្បីបន្ថយការរីករាលដាល។ នៅថ្ងៃអង្គារយើងនឹងបញ្ចប់ផែនការទាំងនេះ និងផ្តល់សេចក្តីសង្ខេបនៃការរកឃើញ ការគាំទ្រទិន្នន័យ និងយុទ្ធសាស្ត្ររបស់យើងដល់ប្រជាជនអាមេរិក»។ លោក ដូណាល់ ត្រាំ ផ្ទាល់ក៏សង្ឃឹមថា អាមេរិកនឹងឈានទៅរកការស្តារឡើងវិញនៅថ្ងៃទី១ ខែមិថុនា ខាងមុខនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: