សម្តេច ហ៊ុន សែន ប្រកាសបិទកាស៊ីណូទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែមេសា នេះតទៅ
- March 30, 2020
នៅព្រឹកថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាលផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យបិទកាស៊ីណូនៅទូទាំងប្រទេស ចាប់ពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០នេះតទៅ។ ហេតុអីបានជាយើងត្រូវទុកពេលរហូតដល់ថ្ងៃទី១ ខែមេសា? ប្រមុខរដ្ឋាភិបាលថា បញ្ហាមិនមែនស្ថិតនៅត្រង់អ្នកលេងល្បែងនោះ គឺដើម្បីទុកពេលឲ្យថៅកែកាស៊ីណូធ្វើការដោះស្រាយ ទូទាត់នានាជាមួយបុគ្គលិកក្នុងរយៈពេលពេលផ្អាកបណ្តោះអាសន្ន៕
អត្ថបទ៖ សេម
- Share This Post: