កូវីដ-១៩

ឥណ្ឌូនេស៊ីកំពុងពិចារណាបង្ខាំងពលរដ្ឋខ្លួន ប្រមាណ៣០លាននាក់មិនឲ្យចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់រលកនៃរាតត្បាតមេរោគកូវីដ ១៩

BY
autoadmin
March 31, 2020

ឥណ្ឌូនេស៊ី ៖ ឥណ្ឌូនេស៊ីកំពុងពិចារណាបង្ខាំងពលរដ្ឋខ្លួនប្រមាណជា​ ៣០លាននាក់មិនឲ្យចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់រលកនៃរាតត្បាតមេរោកកូវីដ​ ១៩ ដែលកំពុងតែរីករាលដាលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ បើតាមលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែងថា ពេលនេះរដ្ឋាភិបាលកំពុងតែពិចារណាអំពីលទ្ធភាពនៃការបិទទីក្រុងកាចាតា និងតំបន់ជុំវិញទីក្រុងនេះទាំងអស់ ដែលមានប្រជាពលរដ្ឋប្រមាណជា ៣០ លាននាក់កំពុងរស់នៅ ក្រោយក្រុងមួយនេះមានអ្នកឆ្លងមេរោគកូវីដ ១៩​ រហូតដល់ ៦៧៥ ករណីឯណោះ ដែlតួលេខនេះគឺច្រើនជាងពាក់កណ្តាលនៃករណីឆ្លងសរុបនៅទូទាំងប្រទេសទៅទៀត។

លោកប្រធានាធិបតី Joko Widodo

សូមរម្លឹកជូនថា កន្លងមករដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចប្រកាសអាសន្នចំពោះក្រុងចាកាតាម្តងរួចហើយ តែមិនទាន់បិទទាំងស្រុងនោះទេដោយគ្រាន់តែដាក់វិធានការបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ប៉ុណ្ណោះ។ យ៉ាងណាក្តី ដើម្បីឆ្លើយតបនឹងស្ថានភាពក្នុងពេលបច្ចុប្បន្ននេះ ការបិទក្រុងទាំងមូលអាចនឹងធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខ ព្រោះថាក្រុងចាកាតាគឺជាក្រុងមួយដែលមានប្រជាពលរដ្ឋធ្វើដំណើរចេញចូលយ៉ាង​ច្រើនក្នុងមួយថ្ងៃៗ ហើយកត្តានេះក៏ជំរុញឲ្យហានិភ័យនៃការចម្លងមេរោគកើនឡើងកាន់តែខ្ពស់ផងដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកឆ្លងមេរោគកូវីដ ១៩ នៅទូទាំងប្រទេសសរុបចំនួន ១ ២៨៥ ករណី និងស្លាប់ចំនួន​ ១១៤ ករណីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ bangkokpost

Share This Post: