ព័ត៌មានជាតិ

ម្ចាស់ផ្ទះជួលមួយកន្លែងនៅខេត្តសៀមរាប សម្រេចចិត្តមិនយក ថ្លៃបន្ទប់ជួលរយះពេល៣ខែ ដោយសារដឹងអ្នកជួលប៉ះពាល់ចំណូលដោយសារមេរោគកូវីដ១៩

BY
Khmernote Media
March 30, 2020

ប្រិយមិត្តប្រាកដជាបានដឹងពីការប៉ះពាល់ប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនអ្នក ដោយសារតែវីរុសកូវីដ១៩ ធ្វើឲ្យហាងខ្លះបិទ មិនសូវមានមនុស្សចេញចូលដូចមុន និងកន្លែងការងារមួយចំនួនបានផ្អាកអាជីវកម្មផងដែរ។ បងប្អូនមិនតិចទេ ដែលព្រួយបារម្ភពីលទ្ធភាពនៃការបង់ថ្លៃបន្ទប់ជួល។ គាត់បានស្នើសុំចុះថ្លៃខ្លះពីម្ចាស់ផ្ទះ ឬពន្យារពេលជាដើម។ ជាក់ស្តែងបងប្រុសម្នាក់នេះដែលមានបន្ទប់ជួល នៅសៀមរាប បានសម្រេចចិត្តមិនយក ថ្លៃបន្ទប់ជួលរយះពេល៣ខែ ដោយសារដឹងអ្នកជួលប៉ះពាល់ចំណូលដោយសារមេរោគកូវីដ១៩។

បង្ហោះក្នុងគណនីហ្វេសបុកឈ្មោះ សែនមនោរម្យ ក្លាសុ៏ក គាត់បានសរសេររៀបរាប់ថា៖ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារដែលជាម្ចាស់ហាង សែនមនោរម្យក្លាសុិក ទាំង៤សាខានិងជាម្ចាស់ផ្ទះជួលដែលមានចំនួន១០បន្ទប់ដែលមានបងប្អូនស្នាក់នៅគ្រប់បន្ទប់នៅភូមិត្រពាំងត្រែងសង្កាត់សាលាកំរើកស្រុក-ខេត្ត សៀមរាប ដោយសារតែជម្ងឺ COVID-19ដ៍កាចសាហាវនេះ ខ្ញុំបាទជាម្ចាស់ផ្ទះមិនយកថ្លៃបន្ទប់ជួលរយះពេល៣ខែចាប់ពីខែមេសានេះតទៅ៕

 

Share This Post: