កូវីដ-១៩

ក្រោយប្តីតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ត្រលប់មកពីពិធីសាសនានៅម៉ាឡេស៊ី ឥលូវ២នាក់ប្រពន្ធនិងកូនតេស្តវិជ្ជមានដែរ

BY
Khmernote Media
March 31, 2020

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០២ករណីទៀត ដោយក្នុងនោះជានជជាតិខ្មែរ០២នាក់ នៅខេត្តសៀមរាប ដែលសរុបប្រទេសកម្ពុជាកើនអ្នកផ្ទុកមេរោគកូវីដដល់ទៅ ១០៩ករណីទូទាំងប្រទេស។

ទាក់ទងនឹងអ្នកមានវិជ្ជមានកូវីដ១៩ចំនួន២នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ និងកូនប្រុសអាយុ១២ឆ្នាំ រស់នៅក្រុងសៀមរាប ដោយស្ត្រីរូបនេះជាភរិយាបុរសអាយុ៤០ឆ្នាំ ដែលមានវីរុសកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប ហើយបុរសរូបនោះជាអ្នក ដែលបានវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ បច្ចុប្បន្នអ្នកទាំង២នាក់ (ម្តាយនិងកូន) ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប រីឯកូន០២នាក់ទៀត និងឪពុកក្មេកមានលទ្ធផលតេស្តអវិជ្ជមាន៕

Share This Post: