កូវីដ-១៩

សូមចូលរួមសោកស្ដាយ! ព្រះនាងម្ចាស់អេស្ប៉ាញ Maria Teresa ចូលព្រះទីវង្គត់ដោយសារវីរុសកូវីដ១៩

BY
autoadmin
March 31, 2020

ព្រះនាង ម៉ារីយ៉ា តេរេសា (Maria Teresa) នៃសែស្រឡាយ Bourbon-Parma បានក្លាយជាជាសែរាជវង្សដំបូងគេនៅលើពិភពលោក ដែលបានចូលទីវង្គត់ ដោយសារវីរុស COVID-19។ នេះបើតាមការអះអាងរបស់ព្រះអង្គ Sixto Enrique។ ព្រះនាងគឺជាព្រះញាតិរបស់ស្តេចហ្វីលីពទី៦ (ស្ដេចអេស្បាញបច្ចុប្បន្ន) ទ្រង់មានព្រះជន្ម ៨៦វស្សា និងបានចូលទីវង្គត់នៅទីក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍។ ពិធីបុណ្យសពរបស់ទ្រង់ ត្រូវបានធ្វើឡើងនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃសុក្រ។

បើយោងតាម Insider ព្រះនាង ម៉ារីយ៉ា តេរេសា នៃ Bourbon-Parma ទ្រង់ប្រសូតនៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៣៣ ហើយបានក្លាយជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យប៉ារីស-សូបូន និងសាកលវិទ្យាល័យ Complutense នៅទីក្រុងម៉ាឌ្រីដ ដែលជាកន្លែងដែលទ្រង់ត្រូវបានគេស្គាល់ ដោយសារទស្សនៈនៅក្នុងសង្គមសង្គម និងសិទ្ធិស្ត្រី។ ទ្រង់ជាសមាជិកម្នាក់នៃសែស្រឡាយ Bourbon-Parma ដែលត្រូវបានគេស្គាល់ថា ជាព្រះញាតិនៃគ្រួសាររាជវង្សអេស្ប៉ាញ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: