ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចក្របួចបានចោរស្ទាវឆក់កាបូបគេតាមផ្លូវនៅក្រុងតាខ្មៅ

    BY Khmernote Media March 31, 2020
    សមត្ថកិច្ចក្របួចបានចោរស្ទាវឆក់កាបូបគេតាមផ្លូវនៅក្រុងតាខ្មៅ

    ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបលុយកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវជាតិ២ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។ ជនរងគ្រោះ០២នាក់(ប្តីប្រពន្ធ) មិនស្គាល់អត្តសញ្ញាណ ចំណែកឯជនសង្ស័យ០២នាក់៖ ទី១-ឈ្មោះ គុជ ប៉ាក់ស័រ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) និងទី២-ឈ្មោះ គឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ(គេចខ្លួន)។

    យោងតាមការរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីពេលវេលាកើតហេតុ ខាងលើ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូដល់ចំណុចកេីតហេតុ បន្ទាប់មកក៏មានជនសង្ស័យ ២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក Honda c125 ពណ៌ខ្មៅ មិនចាំស៊េរី និងស្លាកលេខ ដោយឈ្មោះ គឹម មនោរម្យ ជាអ្នកឌុប ចំណែក ឈ្មោះ គុជ ប៉ាក់ស័រ អង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបពីដៃជនរងគ្រោះហើយបើកម៉ូតូគេចខ្លួនបាត់តែម្តង។

    ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីឆក់កាបូបនៅចំណុចខាងលើ កម្លាំង ផ្នែកយុត្តិធម៌ក្រុងតាខ្មៅ បើកការស៊ើបអង្កេតកំណត់មុខសញ្ញាបាន ហេីយធ្វេីការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង២៣.៥០នាទី ឃាត់ខ្លួនបានជនសង្ស័យម្នាក់ដូចខាងលើយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ២នាក់ប្តីប្រពន្ធនោះ ប្រាកដមែនហើយកន្លងមកមិនចាំថ្ងៃខែក្នុងឆ្នាំ២០២០ខ្លួននិងបក្ខពួក ក៏ធ្លាប់បានធ្វើសកម្មភាពឆក់កាបូប អ្នកដំណើរ មិនបានសំរេចចំនួន២លើកនៅក្នុងសង្កាត់តាខ្មៅផងដែរ។ ករណីនេះកម្លាំង ផ្នែកជំនាញក្រុងតាខ្មៅ កំពុងបន្តកសាងសំណុំរឿងតាមនីតិវិធី៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay