ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនបង្កបើករថយន្តធុនដ្រា លឿនដូចហោះបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ត្រូវបានបញ្ចូនទៅតុលាការហើយ

    BY Khmernote Media March 31, 2020
    ជនបង្កបើករថយន្តធុនដ្រា លឿនដូចហោះបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ត្រូវបានបញ្ចូនទៅតុលាការហើយ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សេង ចិន្តា ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកនេះ ។ លោកវរសេនីយ៍ទោ សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែមីនា ឆ្នាំ២០២០ ដោយមានការឯកភាព និងយល់ព្រមពីប្រធានព្រះរាជអាជ្ញារ អមសាលាដំបូងរាជធានីភ្នំពេញ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សេង ចិន្តា ភេទប្រុស ដែលបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ កាលពីវេលាម៉ោង ២១:១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ និងដឹកនាំកម្លាំងដោយផ្ទាល់របស់លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានតាមចាប់ខ្លួនបាននៅវេលាម៉ោង ១:២០នាទី រំលងអាធ្រាត្រ ត្រូវបានបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១១:៥០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay