កូវីដ-១៩

ថៃរាយការណ៍ពីការឆ្លងវីរុស កូវីដ-១៩ ថ្មីចំនួន ១២៧ករណី និងស្លាប់ម្នាក់បន្ថែមទៀត

BY
autoadmin
March 31, 2020

ថៃបានរាយការណ៍ថា ប្រទេសខ្លួនមានករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ១២៧ករណី និងស្លាប់ម្នាក់បន្ថែមទៀត នៅថ្ងៃអង្គារនេះ។ ការប្រកាសកាលពីថ្ងៃអង្គារបានបង្កើនចំនួនអ្នកឆ្លងដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសថៃ កើនដល់ចំនួន ១,៦៥១នាក់ ចាប់តាំងពីករណីដំបូងរបស់ប្រទេសនេះ ត្រូវបានគេរាយការណ៍នៅក្នុងខែមករា។ រហូតមកទល់ពេលនេះមានមនុស្ស ១០នាក់ ហើយដែលបានស្លាប់ដោយសារវីរុសនេះ។

អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលបាននិយាយថា ទីក្រុងបាងកកបានឈរនៅលើគេក្នុងបញ្ជីនៃករណីដែលបានបញ្ជាក់ ដោយមាន ៧៩៦ករណី បន្ទាប់មកគឺ ក្រុងណុនថាបូរី ដែលមាន ៧៩ករណី, ភូកេត ៥៥ករណី និងយ៉ាឡា ៤៨ករណី។ មជ្ឈមណ្ឌលនិយាយថា ខេត្តចំនួន ៦១ នៅទូទាំងប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសនេះ។

ពាក្យចចាមអារាមនៃការផ្ទុះ COVID-19 បានបង្កឱ្យមានភាពវឹកវរ និងធ្វើឱ្យពន្ធនាគារខេត្ត Buri Ram មានការលួចរត់ចេញពីគុកកាលពីថ្ងៃច័ន្ទ ប៉ុន្តែអ្នកទោសដែលរត់គេចខ្លួនទាំង ១១នាក់ ពេលនេះត្រូវបានគេចាប់យកមកវិញហើយ។ ក្នុងចំណោមអ្នកឆ្លងជំងឺនៅក្នុងប្រទេសថៃ មានមន្ត្រីប៉ូលិសក្រុងបាងកកចំនួន ២៧នាក់ និងបុគ្គលិកពេទ្យយ៉ាងតិច ១៩នាក់។ ហើយមានករណីចំនួន ១០៨ ដែលបានបញ្ជាក់ ត្រូវបានគេឱ្យដឹងថាចេញពីពហុកីឡដ្ឋានប្រដាល់ Lumpinee ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: