កូវីដ-១៩

អាមេរិកមានអ្នកដល់ស្លាប់ ៨០០នាក់ ក្នុងមួយថ្ងៃជាលើកដំបូងបំផុត ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសកូវីដ១៩

BY
autoadmin
April 1, 2020

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រឹងប្រែងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នរាប់រយ ដើម្បីបន្ធូរបន្ថយភាពតានតឹងលើប្រព័ន្ធថែទាំសុខភាពដ៏ច្រើនលើសលប់ នៅពេលដែលខ្លួនបានកត់សម្គាល់ឃើញថា មានអ្នកស្លាប់ ៨០០នាក់ ក្នុងមួយថ្ងៃ ដោយសារវីរុស COVID-19 ជាលើកដំបូងបំផុត នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។

ជិតពាក់កណ្តាលនៃការស្លាប់ទាំងនោះគឺស្ថិតនៅក្នុងរដ្ឋញូវយ៉ក ដែលនៅតែជាចំណុចកណ្តាលនៃជំងឺរាតត្បាតជំងឺនេះ ហើយអភិបាលក្រុងញូវយ៉កលោក Bill de Blasio បានសុំការពង្រឹងបន្ថែមពីរដ្ឋបាលលោក Trump ដោយនិយាយថា អ្វីដែលអាក្រក់បំផុតអាចនឹងកើតឡើងនៅប៉ុន្មានសប្តាហ៍ទៀត។

គួរឱ្យដឹងដែរថា មនុស្សជាង ៣,៧០០នាក់ បានស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិក ក្នុងកំឡុងពេលផ្ទុះជំងឺនេះ ដែលវាច្រើនជាងចំនួនអ្នកដែលបានស្លាប់នៅក្នុងការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ឬ ៩/១១ ទៅទៀត។ ចំណែកករណីសរុបប្រទេសនេះបានកើនឡើងដល់ ១៨៤,០០០ករណី ដែលមានការបន្ថែម ២១,០០០ ករណីពីថ្ងៃមុន៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: