ព័ត៌មានជាតិ

នារីវ័យក្មេងបើករថយន្តលឿនដូចហោះ ជ្រុលបុករថយន្តមួយគ្រឿងមួយទំហឹង បណ្តាលឲ្យវិលជាច្រើនជុំបោកបុកបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវ

BY
Khmernote Media
April 1, 2020

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្តកូរ៉ូឡាមួយគ្រឿងទៀតពេញទំហឹង ប៉ើងទៅចិញ្ចើមផ្លូវមុខផ្ទះបងប្អូនប្រជាពលរដ្ឋ ចំណែករថយន្តបាឡែនវិលជាច្រើនជុំទៅបោកបុកបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវ បាក់អស់មួយដើម និងបណ្តាលឲ្យស្ត្រីម្នាក់រងរបួសថែមទៀតផង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនេះកើតឡើងកាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខឱសថស្ថានអប្សរាត្បូងឃ្មុំ ផ្លូវបំបែកជាបួន លើផ្លូវលេខ៤៣០ កែងផ្លូវលេខ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីវ័យក្មេងម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខកណ្ដាល 2C-1321 បានធ្វើដំណើរតាមបណ្តោយផ្លូវ១៨៣ ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនខាងលើនោះ ក៏ជ្រុលទៅបុករថយន្តកូរ៉ូឡាមួយគ្រឿងទៀត ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2F-3829 បើកបរដោយបុរសម្នាក់ រួមដំណើរនឹងស្រីម្នាក់ជាប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវ៤៣០ ទិសដៅពីជើងទៅត្បូងចំពាក់កណ្ដាលរថយន្តកូរ៉ូឡាពេញទំហឹង បណ្ដាលឲ្យប៉ើងឡើងទៅលើចិញ្ចើមផ្លូវ បុកគំនរសំរាមមុខផ្ទះប្រជាពលរដ្ឋរាយប៉ាយពេញដី ខូចខាតរថយន្តស្ទើរទាំងស្រុង ចំណែករថយន្តបាឡែន បានវិលជាច្រើនជុំទៅបោកនិងបង្គោលស្លាកសញ្ញាប្រាប់លេខផ្លូវ បាក់មួយដើម បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងរងរបួសស្ត្រីម្នាក់ខាងថយន្តកូរ៉ូឡាត្រូវបានម៉ូតូកង់បីដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌ បានប្រគល់ឱ្យជំនាញ ចុះមកធ្វើការពិនិត្យមើលការខូចខាត និងវាស់វែង រួចស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: