ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សម្រេចឲ្យបញ្ចុះតម្លៃប្រេងសាំង ដែលមានតម្លៃ១លីត្រតែជាង២,០០០រៀលប៉ុណ្ណោះ

BY
Khmernote Media
April 1, 2020

រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារក្នុងមួយលីត្រ ដែលនាំឲ្យតម្លៃប្រេងសាំងធម្មតាចុះតម្លៃមកត្រឹមតែ ២,៣៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតចុះតម្លៃមកត្រឹមតែ ២,៤៥០រៀលក្នុងមួយលីត្រ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន គឺមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសម្រាប់ប្រេងសាំងធម្មតាកាលពីមុនគឺមានតម្លៃ ៣,០៥០រៀល និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៨០០រៀលក្នុងមួយលីត្រ។

Share This Post: