កូវីដ-១៩

មួយថ្ងៃឆ្លងមិនក្រោម១០០នាក់ឡើយ! ប្រទេសថៃរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១២០នាក់ និងស្លាប់បន្ថែម ២នាក់ទៀត

BY
autoadmin
April 1, 2020

ប្រទេសថៃនៅថ្ងៃពុធនេះបានរាយការណ៍ថា ខ្លួនបានរកឃើញករណី COVID-19 ក្នុងស្រុកចំនួនថ្មី ១២០ករណី ដែលនាំឱ្យចំនួនសរុបកើនដល់ ១,៧៧១នាក់ ខណៈមានអ្នកស្លាប់ ២នាក់បន្ថែម សរុបអ្នកស្លាប់ ១២នាក់។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា អ្នកស្លាប់ម្នាក់ជាបុរសជនជាតិថៃអាយុ ៧៩ឆ្នាំ និងម្នាក់ទៀតជាអ្នកជំនួញ អាយុ ៥៨ឆ្នាំ ទើបត្រឡប់បីបរទេស។

អ្នកស្លាប់ទី១ គាត់ក៏មានជំងឺទឹកនោមផ្អែម និងជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃផងដែរ។ បុរសនោះបានចូលរួមពិធីជប់លៀងមង្គលការមួយនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៧ ខែមីនា ហើយបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី២០ ខែមីនា។ គាត់បានទៅមន្ទីរពេទ្យក្នុងស្រុកនៅថ្ងៃទី២៣ ខែមីនា និងមិនបានស្នាក់នៅមន្ទីរពេទ្យទេ។ នៅថ្ងៃទី២៧ ខែមីនា គាត់មានគ្រុនក្តៅ ៣៩.១ អង្សាសេ និងរលាកសួត ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី២៨ ខែមីនា។ គាត់បានទទួលមរណភាពនៅម៉ោង ៨ព្រឹក ថ្ងៃអង្គារម្សិលមិញ។

ការស្លាប់ផ្សេងទៀតគឺជាអ្នកជំនួញម្នាក់ មានអាយុ ៥៨ឆ្នាំ ដែលបានត្រឡប់មកពីអង់គ្លេស។ អ្នកជំងឺបានធ្លាក់ខ្លួនឈឺគ្រុនក្តៅ ក្អក និងមានស្លែស កាលពីថ្ងៃទី១២ ខែមីនា ហើយបានមកដល់ប្រទេសថៃវិញនៅថ្ងៃទី១៤ ខែមីនា។ អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយ នៅថ្ងៃទី១៥ ខែមីនា ហើយបានស្លាប់នៅម៉ោង ៩ព្រឹកថ្ងៃអង្គារ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: