កូវីដ-១៩

WHO៖ ២-៣ថ្ងៃទៀតតួលេខអ្នកឆ្លងវីរុសកូរ៉ូណានឹងកើនដល់ ១លាននាក់ហើយ

BY
autoadmin
April 2, 2020

ប្រធានអង្គការសុខភាពពិភពលោកនិយាយថា ករណីឆ្លងវីរុស COVID-19 នឹងឈានដល់ ១លាននាក់ ហើយជាមួយនឹងការស្លាប់ចំនួន ៥០,០០០នាក់ ក្នុងរយៈពេល២-៣ថ្ងៃខាងមុខ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធ។

វាមានរយៈពេល ៣ខែមកហើយ ចាប់តាំងពីអាជ្ញាធរចិនបានរាយការណ៍ពីករណីដំបូងទៅអង្គការ។ លោក Tedros បាននិយាយថា គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងយ៉ាងឆាប់រហ័ស និងការឆ្លងរាលដាលទូទាំងពិភពលោក។ លោកបានអំពាវនាវឱ្យប្រទេសនានាចាត់វិធានការដើម្បីធានាថា ប្រជាជនដែលងាយរងគ្រោះមានស្បៀងអាហារ និងសំភារៈសម្រាប់ជីវិតផ្សេងៗទៀត នៅពេលដែលដែលប្រទេសជាច្រើនកំពុងស្នើសុំឱ្យប្រជាជនស្នាក់នៅផ្ទះ។

គួរឱ្យដឹងដែរថា ករណីអ្នកឆ្លងវីរុស COVID-19 ពេលនេះហក់ឡើងដល់ប្រហែល ៩០០,០០០នាក់ ពីទូទាំងពិភពលោក ខណៈមានអ្នកស្លាប់ច្រើនជាង ៤៤,០០០នាក់ មកហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: