កូវីដ-១៩

ក្រសួងរកឃើញបុរសជនជាតិខ្មែរ អាយុ ៥៨ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយ នៃខេត្តព្រះសីហនុ មានវិជ្ជមានវីរុសកូវីដ ១៩

BY
Khmernote Media
April 2, 2020

នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច ក្រសួងសុខាភិបាលបានអោយដឹងថារកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ដែលជាបុរសជនជាតិខ្មែរ នៅខេត្តព្រះសីហនុ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១០ករណី។ តាមលិខិតរបស់ក្រសួងបានបញ្ជាក់ថា៖

បុរសជនជាតិខ្មែរ អាយុ៥៨ឆ្នាំ រស់នៅក្នុងសណ្ឋាគារមួយនៃខេត្តព្រះសីហនុ វិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ។ បុរសរូបនេះ ជាអ្នកគ្រប់គ្រង និងធ្វើបដិសណ្ឋារកិច្ច ដោយផ្ទាល់ជាមួយភ្ញៀវទេសចរបារាំងទាំងអស់នោះ និងជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកទេសចរបារាំងមានវីរុសកូវីដ១៩ ដែលបានរកឃើញនៅក្រុងព្រះសីហនុ៕

 

Share This Post: