ខ្មែរណូត

ស្វែងរក

  • PR

    សាករសជាតិនំដូហ្វណាត់ គ្រីសស្ពី គ្រីម ២ ថ្មីនេះម្ដងមើល ធានាថាជូរអែមឆ្ងាញ់ជាប់មាត់តែម្ដង!!!

    BY Khmernote Media April 24, 2018
    សាករសជាតិនំដូហ្វណាត់ គ្រីសស្ពី គ្រីម ២ ថ្មីនេះម្ដងមើល ធានាថាជូរអែមឆ្ងាញ់ជាប់មាត់តែម្ដង!!!

    (​ភ្នំពេញ)​ កាលពីពេលថ្មីៗនេះ ហាងនំដូហ្វណាត់​ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) ដែលជាម៉ាកដ៏ល្បីរបស់អាមេរិកមួយនេះ បានបន្ថែមនៅរសជាតិថ្មី២ជូរអែមៗនៃរសជាតិផ្លែឈើ ដែលប្រជាជនខ្មែរភាគច្រើនពេញនិយមនិងចូលចិត្ត ហើយបានធ្វើឲ្យហាងគ្រីសស្ពី គ្រីម ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនថែមទៀ់ត។​ រសជាតិថ្មី ២មុខបន្ថែម គឺមានឈ្មោះថា Lemon Doughnut និង​ Blueberry Doughnut មានរសជាតិ ក្រូចឆ្មា និង ផ្លែប៊្លូប៊ែរី ជូរតិចៗ ផ្អែមតិចៗ ធ្វើអោយចាប់មាត់អតិថិជន ។ ពិសេសជាងនេះទៅទៀត សាច់ម្សៅនំដូហ្វណាត់របស់ គ្រីសស្ពី គ្រីម (Krispy Kreme) មានលក្ខណៈពិសេសដាច់គេត្រង់វាទន់ល្មើយ និងញុំាទៅរលាយក្នុងមាត់តែម្ដង ដែលវាកាន់តែត្រូវម៉ាច់ជាប់មាត់ ជាមួយនិងរសជាតិ ២មុខថ្មីនេះ។
    គួររំលឹកថា ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) មាននិមិត្ដសញ្ញាពិសេសមួយហៅថា “HotLight” ដែលនៅពេលភ្លើងនេះ បំភ្លឺឡើង មានន័យថានំដូហ្វណាត់អូរីជីនណលគ្លេស​គ្រីសស្ពី គ្រីម (Krispy Kreme) កំពុងតែផលិត ហើយអតិថិជនអាចអញ្ចើញចូលភ្លក់នំដូហ្វណាត់ថ្មីៗ ក្ដៅៗតែម្ដង ហើយលើសពីនេះទៅទៀត អតិថិជនក៏អាចមើលពីចង្វាក់ផលិតកម្មរបស់នំដូហ្វណាត់នេះដោយផ្ទាល់ផងដែរ។

    គួរបញ្ជាក់ផងដែរថា ហាងនំដូហ្វណាត់​ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) គឺជាហាងនំដូហ្វណាត់តែមួយគត់ក្នុងប្រទេសកម្ពុជា ដែលផលិតនំដូហ្វណាត់ដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិតែម្ដង។ មកទល់ពេលនេះ ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) មានចំនួន៥សាខាហើយ សាខាទី១-បឹងកេងកង សាខាទី២-ក្នុងផ្សារទំនើបអ៊ី អនម៉ល១​ សាខាទី៣-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សាខាទី៤-ក្នុងផ្សារធីខេ និងសាខាទី៥-ម៉ៅសេទុង (ជាប់ហាងដឹ ភីហ្សា ខមផេនី)​ ហើយនឹងបន្តបើកសាខាជាបន្តបន្ទាប់ទៀត។ សូមបព្ជាក់ថា ម៉ាកយីហោនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម (Krispy Kreme) ត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន EFG ជាបុត្រសម្ពន្ធ័របស់ក្រុមហ៊ុន RMA Cambodia ហើយហាងនំដូហ្វណាត់ និងកាហ្វេ Krispy Kreme កំពុងតែល្បីល្បាញយ៉ាងខ្លាំងទូទាំងសកលលោក ដែលមានហាងសរុបជាង ១០០០ ហាង ក្នុងប្រទេសចំនួន២៩​ រួមទំាងប្រទេសកម្ពុជា។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay