កូវីដ-១៩

អាណិតខ្លាំងណាស់! ទារិកាអាយុ៧សប្តាហ៍ម្នាក់នៅអាមេរិកបានស្លាប់ ដោយសារវីរុស កូវីដ-១៩

BY
autoadmin
April 2, 2020

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិកបាននិយាយថា មានទារិកាអាយុ ៧សប្តាហ៍ម្នាក់បានស្លាប់ ដោយសារវីរុស COVID-19 នៅក្នុងរដ្ឋ Connecticut ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ទារិកានោះបានសន្លប់បាត់ស្មារតី មុនពេលទៅដល់មន្ទីរពេទ្យ ហើយក៏បានស្លាប់នៅទីនោះ។ លុះក្រោយមកទៀតនាងតូចត្រូវបានគេបញ្ជាក់ថា នាងបានឆ្លងវីរុស COVID-19 ។

លោក Ned Lamont អភិបាលខេត្តបានពិពណ៌នាអំពីមរណភាពនេះថា ជាសោកនាដកម្មមួយនៅក្នុងរដ្ឋ Connecticut នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ។ គាត់ក៏បាននិយាយផងដែរថា នាងប្រហែលជាមនុស្សដែលក្មេងជាងគេដែលបានស្លាប់ដោយសារ COVID-19 នៅក្នុងរដ្ឋរបស់គាត់។ គេមិនទាន់ច្បាស់ទេថា តើនាងតូចបានឆ្លងជំងឺនេះយ៉ាងដូចម្តេច។

គួរឱ្យដឹងដែរថា រដ្ឋ Connecticut មានករណីឆ្លងវីរុសចំនួន ៣,៥៥៧ករណី គិតត្រឹមថ្ងៃពុធ។ ចំនួនអ្នកស្លាប់របស់រដ្ឋមានចំនួន ៨៥នាក់ ខណៈអ្នកឆ្លងនៅទូទាំងអាមេរិកមានជាង ២០០,០០០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK, Bangkokpost

Share This Post: