ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រដ្ឋមន្ត្រីសុខាភិបាលអ៉ីស្រាអែល និងភរិយារបស់លោក បានឆ្លងវីរុសកូរ៉ូណា

    BY autoadmin April 2, 2020
    រដ្ឋមន្ត្រីសុខាភិបាលអ៉ីស្រាអែល និងភរិយារបស់លោក បានឆ្លងវីរុសកូរ៉ូណា

    ក្រសួងសុខាភិបាលអ៉ីស្រាអែលបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោក Yaakov Litzman រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងភរិយារបស់គាត់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យវិជ្ជមានជាមួយវីរុស COVID-19 ហើយកំពុងនៅដាច់ដោយឡែកតាមគោលការណ៍ណែនាំរបស់ពេទ្យ។ លោករដ្ឋមន្ដ្រីវ័យ ៧១ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោក Benjamin Netanyahu ហើយលោកតែងបានបង្ហាញខ្លួនជាទៀងទាត់ជាមួយនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ព័ត៌មានថ្មីៗស្តីពីការរីករាលដាលនៃជំងឺរាតត្បាត និងវិធានការថ្មីៗដើម្បីប្រយុទ្ធប្រឆាំងនឹងវា។

    ប៉ុន្តែយ៉ាងណាលោក Yaakov Litzman បានបន្ថយការបង្ហាញខ្លួនជាសាធារណៈក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអគ្គនាយកនៃក្រសួងសុខាភិបាលបានធ្វើសេចក្តីសង្ខេបប្រចាំថ្ងៃជំនួសវិញ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោករដ្ឋមន្ដ្រី Yaakov Litzman និងភរិយារបស់លោកមានសុខភាពល្អនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ The Jakarta Post

    Share This Post: