ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើកលឿនហើយដឹកធ្ងន់ទៀត ស្រាប់តែបាក់ជន្ទាសកៀបកង់ក្រោយជាប់កណ្ដាលផ្លូវ ពលរដ្ឋព្រួយបារម្ភ ពេលធ្វើដំណើរពេលយប់ ជួបក្រុមរថយន្តដឹកខ្សាច់ បើកប្រដេញជែងគ្នា មិនខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

    BY Khmernote Media April 3, 2020
    បើកលឿនហើយដឹកធ្ងន់ទៀត ស្រាប់តែបាក់ជន្ទាសកៀបកង់ក្រោយជាប់កណ្ដាលផ្លូវ ពលរដ្ឋព្រួយបារម្ភ ពេលធ្វើដំណើរពេលយប់ ជួបក្រុមរថយន្តដឹកខ្សាច់ បើកប្រដេញជែងគ្នា មិនខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ

    រាជធានីភ្នំពេញ ៖ មហាជនតែងតែព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគាត់ នៅពេលធ្វើដំណើរតាមដងផ្លូវ ជួបរថយន្តធុនធំដូចក្រុមរថយន្តដឹកខ្សាច់ ដែលបើកបរក្បែរៗខ្លួន វ៉ាជែង ហាក់មិនខ្លាចបង្កគ្រោះថ្នាក់ឡើយ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត អ្នកដំណើរផ្សេងៗទៀតតាមដងផ្លូវ តែនៅពេលមានបញ្ហាអ្វីមួយកើតឡើង ពួកគេក៏ដាក់មេប្រូច រត់បាត់ស្រម៉ោល និងទុករថយន្តចោលអោយសមត្ថកិច្ចហៅថៅកែរបស់ពួកគេ ចេញមុខមកដោះស្រាយជាមួយភាគីខាងរងគ្រោះជារើយៗ ។

    ជាក់ស្តែងនៅវេលាម៉ោង០២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ រថយន្តដឹកខ្សាច់ធុនធំ សង្ស័យដឹកលើសទម្ងន់កំណត់ បានបែកជន្ទាសផ្អៀងមកខាងស្ដាំ កល់ជាប់កង់ក្រោយខាងស្ដាំ បើកទៅមុខលែងរួច នៅកណ្តាលផ្លូវ២៧១ ហូរហៀរខ្សាច់ពេញផ្លូវ នៅជិតស្ថានីយ៍បូមទឹកស្អុយ(បឹងត្របែក) ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ តែទោះជាខូតទុកចោលកណ្ដាលផ្លូវក៏ដោយ មិនធ្វើឲ្យមានការកកស្ទះចរាចរណ៍ឡើយ ព្រោះកណ្ដាលយប់ហើយ មិនសូវមានអ្នកបើកឡើយ មានតែប្រភេទរថយន្តខ្នាតយក្ស និងប្រភេទរថយន្តដឹកខ្សាច់ដូចគ្នាឆ្លងកាត់តែប៉ុណ្ណោះ។

    សេចក្ដីរាយការណ៍ពីប្រជាជនដែលជាអ្នកដំណើរ និងរស់នៅ តាមផ្លូវ២៧១ នាសព្វថ្ងៃនេះ គឺពួកគាត់បានសម្ដែងនូវក្ដីព្រួយបារម្ភជាខ្លាំង ពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈពេលឃើញឡានដឹកខ្សាច់ដែល ជាឡានធុនធំដឹកជញ្ជូនដីខ្សាច់ចេញពីដេប៉ូខ្សាច់ បើកលឿនៗណាស់ មិនដែលឃើញអាជ្ញាធរខណ្ឌចំការមន ចុះពិនិត្យមើលនិងឃាត់យកទៅអប់រំម្ដងណាឡើយ ឬមួយមិនដឹងឃាត់យកទៅទុកនៅឯណា? ព្រោះបញ្ហាទាំងអស់នេះ មិនរំខានដល់លោកអភិបាលខណ្ឌចំការមន និងលោកអធិការខណ្ឌ ក៏ដូចជាលោកអភិបាលរងខណ្ឌ ដែលទទួលបន្ទុកលើការងារបូមខ្សាច់ និងដឹកខ្សាច់តាមឡានធុនធំប្រភេទយក្សទាំងនេះឡើយ ។

    ប្រជាជនបានអោយដឹងទៀតថា ក្រុមអ្នករកស៊ី(ឈ្មួល)ដឹកខ្សាច់ ដែលបានដឹកជញ្ជូនដីខ្សាច់តាមឡានធុនធំនេះ បង្កគ្រោះថ្នាក់សម្បើមណាស់ នាសព្វថ្ងៃនេះដល់អ្នកដំណើរ ដោយសារដីខ្សាច់ធ្លាក់ជ្រុះកម្ពប់ ពីលើឡានដឹកខ្សាច់នេះ មកលើផ្លូវ២៧១នេះ យ៉ាងអាក្រក់មើលបំផុត ។ ជាក់ស្ដែងដូចឃើញនៅក្នុងរូបភាពនេះស្រាប់ ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៀតនោះ វាបង្កគ្រោះដល់អ្នកដំណើរតាមផ្លូវ នៅពេលខែប្រាំង ដីខ្សាច់ហុយទ្រលោម មកលើអ្នកដំណើរប្រឡាក់សម្លៀកបំពាក់ឡើងស្រម៉កៗ ហើយនៅពេលមេឃភ្លៀងធ្លាក់មក ផ្លូវរអិលដូចខ្លាញ់អ៊ីចឹង ដោយជិះម៉ូតូមិនបានប្រុងប្រយ័ត្ន គឺដួលម៉ូតូរងរបួសជាហូរហែរ ហើយពេលឡានបើកបរលឿនៗ មកដល់កន្លែងដេប៉ូខ្សាច់ខាងលើនេះ ដោយសាចភក់លាយលំជាមួយដីខ្សាច់នោះ មកលើអ្នកដំណើរតាមម៉ូតូប្រឡាក់ពេញខ្លួនប្រាណទាំងអស់ តែមិនថ្វីនោះទេព្រោះដីខ្សាច់នោះ វាមិនខ្ទាតប្រលាក់មកលើអាជ្ញាធរខណ្ឌចំការមន ដែលជិះសុទ្ធតែជិះឡានស៊េរីទំនើបៗ ទើបមិនរវល់ចុះទៅរំខានក្រុមរថយន្តដឹកខ្សាច់ទាំងនោះ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay