កូវីដ-១៩

អ្នកឆ្លងវីរុស កូវីដ-១៩ ពេលនេះកើនដល់ ១,០០០,០០០នាក់ ហើយតួលេខស្លាប់នៅអឺរ៉ុបបន្ដកើនឡើង ខណៈអាមេរិកមានអ្នកឆ្លងជាង ២៣០,០០០នាក់

BY
autoadmin
April 3, 2020

ករណីឆ្លងវីរុស COVID-19 នៅលើពិភពលោកបានកើនឡើងដល់មួយលាននាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅ ៥០,០០០នាក់ ខណៈអឺរ៉ុបបានបានរាយការណ៍ពីការស្លាប់បន្ថែម ហើយសហរដ្ឋអាមេរិកបានរាយការណ៍ពីចំនួនមនុស្សដែលមិនបានធ្វើការ។

ទោះបីជាជាងពាក់កណ្តាលនៃប្រទេសលើភពផែនដីនេះបានអនុវត្តការបិទទ្វារប្រទេសក៏ដោយ ក៏វីរុសនេះបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់បន្ថែមទៀតដដែល ដោយអេស្ប៉ាញ និងអង់គ្លេស មានចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតនៅឡើយ។

ហើយវាបានបន្តធ្វើឱ្យអន្តរាយដល់សេដ្ឋកិច្ចពិភពលោក ដោយសហរដ្ឋអាមេរិកបានប្រកាសថា មានកម្មករចំនួន ៦.៦៥លាននាក់ បានដាក់ពាក្យសុំអត្ថប្រយោជន៍នៅពេលគ្មានការងារធ្វើកាលពីសប្តាហ៍មុន ហើយប្រទេសអេស្បាញបានរាយការណ៍អំពីការកើនឡើងនូវការទាមទារសំណងប្រចាំខែដែលមិនធ្លាប់មាន។

គិតមកទល់ពេលនេះមានអ្នកឆ្លងចំនួន ២៣៦,៣៣៩នាក់ និងអ្នកស្លាប់ ៥,៦៤៨នាក់ ត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក ជាទីដែលបច្ចុប្បន្ននេះ COVID-១៩ កំពុងរាលដាលយ៉ាងឆាប់រហ័សបំផុត។ ប្រទេសអ៉ីតាលីដែលជាប្រទេសរងគ្រោះខ្លាំងជាងគេទាក់ទងនឹងការស្លាប់ ជាមួយនឹងចំនួនស្លាប់ ១៣,៩១៥នាក់ និងឆ្លងសរុប ១១៥,២៤២ករណី។

ចំណែកអេស្ប៉ាញរាយការណ៍ថាមានឆ្លងសរុប ១១០,២៣៨ករណី និងមនុស្សស្លាប់ ១០,០០៣នាក់ ផងដែរ។ ចំនួននៃការឆ្លងមេរោគពិតប្រាកដត្រូវបានគេជឿជាក់ថាខ្ពស់ជាងនេះ ដោយសារប្រទេសជាច្រើនធ្វើតេស្តតែករណីធ្ងន់ធ្ងរ ឬអ្នកជំងឺដែលត្រូវការរាប់បញ្ជូលតែអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ុណ្ណោះ៕

អត្ថបទ៖ លីដា
ប្រភព៖ CNA

Share This Post: