ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកឆ្លងកូវីដ១៩ ចំនួន ៤នាក់ព្រឹកនេះ នៅខេត្តព្រះសីហនុ ៣នាក់ និងនៅស្រុកកងមាស ខេត្តកំពង់ចាមចំនួន ១ នាក់

    BY Khmernote Media April 3, 2020
    អ្នកឆ្លងកូវីដ១៩ ចំនួន ៤នាក់ព្រឹកនេះ នៅខេត្តព្រះសីហនុ ៣នាក់ និងនៅស្រុកកងមាស ខេត្តកំពង់ចាមចំនួន ១ នាក់

    ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០៤នាក់ទៀត ដែលសុទ្ធតែជាជនបរទេសទាំងអស់ ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៤ករណី។ គួរបញ្ជាក់ថាក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ១៩ ក្នុងនោះមាន៖

    បុរសជនជាតិបារាំងអាយុ ៦៧ឆ្នាំ និងស្រ្តីជនជាតិបារាំងអាយុ ៦៧ឆ្នាំ ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងសណ្ឋាគារក្នុងក្រុងព្រះសីហនុ។ បុគ្គលទាំងពីររូបនេះជាអ្នកទេសចរបារាំងនៅក្នុងក្រុមជាមួយអ្នកទេសចរបារាំងជាង ៣០នាក់ ដែលមានចំនួនធំបានរកឃើញមានវីរុសកូវីដ១៩ ក្នុងពេលកន្លងទៅនេះ។ ហើយទី៣ រកឃើញស្រ្តីអាយុ ៥៩ឆ្នាំ ជនជាតិបារាំងវិជ្ជមានវីរុសកូវីដ ១៩ ជាអ្នកនៅក្នុងចំណោមក្រុមទេសចរបារាំងចំនួន ៤នាក់ ផ្សេងពីក្រុមខាងលើ ដែលមានវិជ្ជមានវីរុសកូវីដ១៩ ពីរនាក់ដំបូងគេ ត្រូវបានដាក់ឲ្យព្យាបាលនៅក្នុងសណ្ឋាគារក្នុងក្រុងព្រះសីហនុ។

    និងទី៤ បុរសអាយុ ៤០ឆ្នាំ ជនជាតិម៉ាឡេស៉ី វិជ្ជមានវីរុសកូវីដ១៩ ជាអ្នកដំណើរស្នាក់នៅបណ្តោះអាសន្ននៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ បុរសរូបនេះជាក្រុមមកធ្វើសាសនាមានគ្នាចំនួន ៨ នាក់ ដែល ៧ នាក់លើកមុនបានរកឃើញមានវីរុសកូវីដ១៩ នៅស្រុកកងមាសនោះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay