ព័ត៌មានជាតិ

ចោរឆក់មិនគិតរឿងកូរ៉ូណា មិនកូរ៉ូណាឡើយ! ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបយកលុយអស់ ជិត១ម៉ឺនដុល្លារបានសម្រេច

BY
Khmernote Media
April 3, 2020

រាជធានីភ្នំពេញ៖ លុយចំណងដៃនិងគ្រឿងអលង្ការ គិតជាទឹកប្រាក់សរុបជិត១ម៉ឺនដុល្លារ ដែលស្ត្រីម្នាក់ទើបនិងកាត់ចំណងដៃការបងប្អូនបាន ទុកក្នុងកាបូបស្ពាយ ខណៈកំពុងជិះម៉ូតូតាមផ្លូវ ត្រូវជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាព ឆក់យកទៅបានសម្រេច គេចខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាងបន្តិចឡេីយ ។

ហេតុការណ៍ឆក់កាបូបរបស់ជនរងគ្រោះដែលគិតជាទឹកប្រាប់ជិត១ម៉ឺនដុល្លារនោះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦៦៤ ខាងក្រោយសាលាជាស៊ីម សាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ឡឹក ឆូវី ភេទស្រីអាយុ ៥០ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ មានស្រុកកំណើត ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមការៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតកើតហេតុ រូបគាត់ពីរនាក់បងប្អូនជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN-8078 ចេញពីកន្លែងស្នាក់នៅមកលេងផ្ទះប្អូន នៅចំណុចស្តុបកោសដូង តាមបណ្ដោយផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង តាំងពីក្បាលប្រលប់ លុះដល់ម៉ោងកើតហេតុ ក៏បានចេញពីផ្ទះបងប្អូនវិញ ដោយប្អូនស្រីគាត់ជាអ្នកឌុបរូបគាត់អង្គុយខាងក្រោយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៦៦៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យចំនួនពីរនាក់ ជិះម៉ូតូមួយគ្រឿង មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពឆក់កាបូបស្ពាយ ដែលគាត់ដាក់នៅខាងមុខនិងអង្គុយនៅខាងក្រោយ រហូតដាច់ខ្សែ យកទៅបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្ដិ៍បឹងសាឡាងឡើយបន្តិចឡើយ ហើយគាត់ខំស្រែកចោរៗដែរ តែពុំមានអ្នកណាហ៊ានចេញមកជួយទេ ។

ជនរងគ្រោះបានបន្តទៀតថា កាបូបដែលចោរឆក់យកទៅបាត់នោះមានលុយសុទ្ធចំនួន ៧ពាន់ដុល្លារ គ្រឿងអលង្ការ ខ្សែក ចិញ្ចៀន និងខ្សែដៃ និងទូរស័ព្ទ២គ្រឿងទៀត សរុបទាំងអស់ ជិត១ម៉ឺនដុល្លារឯណ្ណោះ បន្ទាប់មករូបគាត់ទាំងពីរនាក់បានជិះម៉ូតូ ត្រឡប់មកផ្ទះបងប្អូនវិញ នៅម្ដុំស្តុបកោសដូង ជាប់ព្រំប្រទល់សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមអ្នកសារព័ត៌មានចុះមកសួរនាំតែម្ដង។

បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចបាននាំជនរងគ្រោះត្រូវជាប្អូនមកសួរនាំ នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង និងឲ្យជនរងគ្រោដាក់ពាក្យបណ្ដឹង ងាយស្រួលសមត្ថកិច្ចស្វែងរកជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: