កូវីដ-១៩

ត្រេកអរណាស់! ថ្ងៃនេះ កម្ពុជាពុំមានអ្នកឆ្លងថ្មីជំងឺកូវីដ១៩ ទេ សរុប ១១៤នាក់ដដែល

BY
Khmernote Media
April 4, 2020

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ដោយនេះគឺជាលើកទី២ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងថ្មីបែបនេះ ហើយគិតត្រឹមបច្ចុប្បន្នចំនួនអ្នកសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជានៅត្រឹម ១១៤ករណីដដែល។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្ម ក្លឹបហាត់ប្រាណ បៀរហ្កាឌិន KTV រោងកុន ក្លឹបកំសាន្ត និងកាស៊ីណូ ជាបណ្តោះអាសន្នទូទាំងប្រទេស រហូតដល់មានការជូនដំណឹងជាថ្មី និងបានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ ផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេស ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក និងត្រៀមរោងចក្រផលិតម៉ាស់ ទឹកអាល់កុលលាងដៃ និងសម្ភារៈពេទ្យដោយខ្លួនឯង ដើម្បីបំពេញតម្រូវការក្នុងស្រុក៕

Share This Post: