កូវីដ-១៩

ព្រឹកនេះកម្ពុជាមានអ្នកជាសះស្បើយមានចំនួន ១៥នាក់បន្ថែមទៀត ក្នុងនោះបុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ ជាមន្រ្តីជាន់ខ្ពស់ម្នាក់នៅភ្នំពេញ ក៏បានជាសះស្បើយដែរ

BY
Khmernote Media
April 4, 2020

ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ដោយនេះគឺជាលើកទី២ហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងថ្មីបែបនេះ ហើយគិតត្រឹមបច្ចុប្បន្នចំនួនអ្នកសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជានៅត្រឹម ១១៤ករណីដដែល។

ចំពោះស្ថានភាពជំងឺកូវីដ១៩ នាព្រឹកនេះ ក្រសួងសុខាភិបាល បានប្រកាសថា អ្នកជាសះស្បើយមានចំនួន ១៥ នាក់ សរុបចំនួនជាសះស្បើយកើនឡើងដល់ទៅ ៤៩នាក់ ។ ចំនួនអ្នកជាសះស្បើយទាំង ១៥ នាក់ដែលក្រសួងបានប្រកាសនាព្រឹកថ្ងៃទី ០៤ មេសា ២០២០ នេះមានដូចជា៖

១. បុរសអាយុ ៦៤ ឆ្នាំ និងបុរសអាយុ ៦០ឆ្នាំ ជនជាតិម៉ាឡេស៉ី ស្នាក់នៅកំពត

២. ស្រ្តីអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តបាត់ដំបង ភរិយាបុរសអាយុ ៤៦ឆ្នាំដែលត្រលប់ពីបុណ្យសាសនាម៉ាឡេស៉ី

៣. បុរសអាយុ ៦០ឆ្នាំនៅស្រុកស្អាង ខេត្តកណ្តាល

៤. បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ ជាមន្រ្តីជាន់ខ្ពស់នៃក្រសួងមួយរស់នៅរាជធានីភ្នំពេញ

៥. បុរសចំនួន ៤នាក់ និងស្រ្តីចំនួន ៤នាក់ ជាជនជាតិបារាំងនៅខេត្តព្រះសីហនុ (ជាក្រុមទេសចរបារាំង ៣៦នាក់) និងបុរសជនជាតិបារាំង អាយុ ៦៤ឆ្នាំ ម្នាក់ទៀតក៏បានជាសះស្បើយដែរ (ជាអ្នកទេសចរក្នុងក្រុមបារាំង ៤ នាក់ផ្សេងទៀត)

៦. បុរសជនជាតិខ្មែរ អាយុ ៣៩ឆ្នាំដែលប៉ះពាល់ផ្ទាល់ ជាមួយក្រុមទេសចរបារាំង នៅខេត្តព្រះសីហនុ៕

 

 

Share This Post: