កូវីដ-១៩

ប្រទេសថៃរាយការណ៍ថា មានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួន ១នាក់ និងករណីឆ្លងថ្មីបន្ថែម ៨៩នាក់

BY
autoadmin
April 4, 2020

នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃពីមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព COVID-19 នៅទីក្រុងបាងកក រួមជាមួយក្រសួងសុខាភិបាល និងនាយកដ្ឋានត្រួតពិនិត្យជំងឺប្រទេសថៃ បានប្រកាសករណីអ្នកឆ្លង COVID-19 ថ្មីចំនួន ៨៩នាក់ ក៏ដូចជាការស្លាប់ ១នាក់ថែមទៀត នាថ្ងៃសៅរ៍នេះ ទី០៤ ខែមេសា ឆ្នាំ២០២០។ ចំនួននេះគឺជាចំនួនដែលស្រកចុះគួរឱ្យគត់សម្គាល់ បើធៀបទៅនឹងករណីថៃមុនៗ ដែលមានជាង ១០០​ ជារៀងរាល់ថ្ងៃសម្រាប់ប្រទេសថៃ។

នេះនាំឱ្យចំនួនករណីសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសកើនដល់ ២,០៦៧នាក់ និងអ្នកស្លាប់សរុបចំនួន ២០នាក់ ហើយ ៦១២ នៃករណីទាំងនោះត្រូវបានជាសះស្បើយ និងចេញពីមន្ទីរពេទ្យរួចហើយដែរ។ ក្នុងនោះប៉ុន្តែអ្នកនាំពាក្យមជ្ឈមណ្ឌលបានព្រមានថា ករណីថ្មីៗអាចនឹងឃើញថាថយចុះក៏ដោយ ក៏ប៉ុន្តែខែមីនាបានឃើញការឆ្លងរាលដាលពាសពេញផ្ទៃប្រទេស ហើយគ្មានខេត្តណាអាចរួចខ្លួនបានទេ ប្រសិនបើប្រជាជនមិនប្រកាន់ខ្ជាប់នូវបម្រាមគោចរ និងរក្សាចម្ងាយពីគ្នានោះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Pattaya News

Share This Post: