ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចិនរក្សាភាពស្ងៀមស្ងាត់ ៣នាទី នៅទូទាំងប្រទេស ដើម្បីកាន់ទុក្ខអ្នកដែលបានស្លាប់ដោយសារវីរុសកូវីដ១៩

    BY autoadmin April 4, 2020
    ចិនរក្សាភាពស្ងៀមស្ងាត់ ៣នាទី នៅទូទាំងប្រទេស ដើម្បីកាន់ទុក្ខអ្នកដែលបានស្លាប់ដោយសារវីរុសកូវីដ១៩

    ដើម្បីចូលរួមកាន់ទុក្ខចំពោះអ្នកដែលបានបាត់បង់ជីវិតដោយសារវីរុស COVID-19 ប្រទេសចិននឹងស្ងៀមស្ងាត់រយៈពេល ៣នាទី នៅព្រឹកថ្ងៃសៅរ៍នេះ។ ដូច្នេះនៅម៉ោង ១០ព្រឹក ប្រជាជនប្រមាណ ១.៣៨ ពាន់លាននាក់ នឹងនៅស្ងៀម រួមទាំងសេវាដឹកជញ្ជូនទាំងអស់នឹងនៅស្ងៀម ហើយបន្ទាប់មករថយន្ដ រថភ្លើង និងកប៉ាល់ នឹងបន្លឺសំឡេងស៉ីប្លេ ខណៈទង់ជាតិទូទាំងប្រទេសត្រូវបង្ហូតពាក់កណ្ដាល។

    ព្រឹត្តិការណ៍នេះគឺរំឭកអ្នកស្លាប់ នៅក្នុងចំណោមអ្នកឆ្លងទាំង ៨១,០០០នាក់ នៅក្នុងប្រទេសចិន ក្នុងនោះមានបុគ្គលិកពេទ្យជួរមុខចំនួន ១៤នាក់ ដែលត្រូវបានគេប្រកាសថាជា “ទុក្ករបុគ្គល” (បុគ្គលដែលរងទុក្ខដល់ស្លាប់ខ្លួន)។ ម្នាក់ក្នុងចំណោមអ្នករងទុក្ខដល់ស្លាប់ខ្លួនគឺវេជ្ជបណ្ឌិត Li Wenliang ដែលជាមនុស្សដំបូងគេ ដែលបានប្រកាសអាសន្នអំពីការផ្ទុះឡើងកាលពីខែធ្នូ ប៉ុន្តែកាលនោះត្រូវបានប៉ូលីសស្តីបន្ទោស។ វាជានិមិត្តរូបពេលវេលានៃការកាន់ទុក្ខរបស់ជាតិ ដែលកើតឡើងចំពេលដែលពិធីឆេងម៉េង ដែលប្រជាជនចិនគោរពដល់បុព្វបុរសរបស់ពួកគេដោយការសម្អាតផ្នូរបានចាប់ផ្ដើម៕

    អត្ថបទ៖ លីដា
    ប្រភព៖ shanghai

    Share This Post: