ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិធានការណែនាំដល់ម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលមានផ្ទុកគ្នាច្រើនលើសពី១០នាក់ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩

    BY Khmernote Media April 5, 2020
    វិធានការណែនាំដល់ម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលមានផ្ទុកគ្នាច្រើនលើសពី១០នាក់ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩

    ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ពីវិធានការពារ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ណែនាំដល់ម្ចាស់រថយន្ត និងអ្នកដំណើរដោយមធ្យោបាយដឹកជញ្ជូនរួម ដែលមានផ្ទុកគ្នាច្រើនលើសពី១០នាក់ដូចខាងក្រោម៖

    – បើកបង្អូចរថយន្ត ឲ្យខ្យល់ចេញចូល (ដោយមិនប្រើម៉ាស៊ីនត្រជាក់)
    – លើកទឹកចិត្តឲ្យអ្នកដំណើរពាក់ម៉ាស ឬក្រម៉ាខ្ចប់មាត់ ច្រមុះ ដើម្បីជៀសវាងការចម្លងជាយថាហេតុ នៃវីរុសផ្តាសាយផ្សេងៗ រួមទាំងកូវីដ១៩ផងដែរ
    – ត្រូវសំអាតរថយន្តជាប្រចាំ ដោយប្រើប្រាស់ទឹកសាប៊ូ និងជូនអាល់កុល តាមធ្នាក់កៅអី
    – ម្ចាស់រថយន្តត្រូវមានទឹកអាល់កុល ឬជែលអាល់កុល ឲ្យអ្នកដំណើរលាងដៃ ពេលឡើងលើរថយន្ត
    – ចំពោះអ្នកបើកបររថយន្តទាំងនោះ បើមានរោងសញ្ញា ដូចជាផ្តាសាយ ត្រូវតែផ្អាកការបើកបរ ជាបណ្តោះអាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យសាធារណៈ ដើម្បីត្រួតពិនិត្យសុខភាព៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay