កូវីដ-១៩

៣ ថ្ងៃជាប់គ្នា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីទេ! ក្រសួងសុខាភិបាលទើបប្រកាសថា ព្រឹកនេះគ្មានអ្នកឆ្លងកូវីដ១៩ ថ្មីទេ តែមានអ្នកជាសះស្បើយ ៣នាក់បន្ថែម ធ្វើឲ្យអ្នកជាសះស្បើយកើនឡើង ៥៣នាក់

BY
Khmernote Media
April 6, 2020

មុននេះបន្តិចក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ត្រឹមម៉ោង៧ ព្រឹកថ្ងៃទី ០៦ មេសា ២០២០ នេះ កម្ពុជាមិនមានអ្នកវិជ្ជមានកូវីដ១៩ថ្មីទេ ប៉ុន្តែមានអ្នកជាសះស្បើយ៣ នាក់ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើង ៥៣នាក់ និងអ្នកឆ្លងកូវីដ ១៩ ចំនួន ១១៤ នាក់ដដែល។ អ្នកជាសះស្បើយបីនាក់នោះជាបុរសជនជាតិម៉ាឡេស៉ី មកធ្វើការសាសនានៅស្រុកកងមាស ខេត្តកំពង់ចាម។

គួរបញ្ជាក់ថា ៣ ថ្ងៃជាប់គ្នា ដែលកម្ពុជាមិនមានករណីវិជ្ជមានកូវីដ១៩ថ្មីទេ តែលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ថាចំពោះការរកមិនឃើញវិជ្ជមាន កូវីដ-១៩ ថ្មីជាប់គ្នានេះ ជារឿងល្អសម្រាប់កម្ពុជា ប៉ុន្តែលោកជំទាវបានអំពាវនាវដល់ពលរដ្ឋទាំងអស់មិនត្រូវប្រហែសខ្លួនក្នុងការការពារខ្លួនអោយគេចផុតពីការឆ្លងរាលដាល កូវីដ-១៩ នោះទេ៕

Share This Post: