កូវីដ-១៩

ចិនរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ឡើងវិញចំនួន ៣៩ ករណី និងស្លាប់ ១ ករណីបន្ថែមទៀត

BY
autoadmin
April 6, 2020

ចិន៖ ក្រោយការរាតត្បាតនៃមេរោគកូវីដ ១៩ នៅក្នុងប្រទេសចិនហាក់មានភាពល្អប្រសើរច្រើនក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍កាលពីព្រឹកមិញនេះថា ចិនបានរកឃើញអ្នកវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ថ្មីចំនួន ៣៩ ករណីបន្ថែមទៀត។ បើតាមគណៈកម្មការសុខភាពជាតិចិនបានអះអាង កំណើនឆ្លងថ្មីទាំង ៣៩ ករណីនោះគឺសុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេសទាំងអស់ តែមិនមែនជាករណីចម្លងក្នុងប្រជាពលរដ្ឋចិននៅតាមសហគមន៍ឡើយ។

ក្រៅតែពីមានករណីឆ្លងថ្មីចិនក៏មានករណីស្លាប់បន្ថែមមួយករណីទៀតផងដែរ។ គិតមកទល់នឹងពេលនេះចិនមានករណីអ្នកឆ្លងមេរោគកូវីដ ១៩​ សរុបចំនួន ៨១ ៧០៨​ ករណី ស្លាប់ចំនួន ៣ ៣៣១ ករណី ជាសះស្បើយ ៧៧ ០៧៨ ករណី ខណៈជនរងគ្រោះដែលកំពុងស្ថិតក្នុងការព្យាបាលមានចំនួន ១ ២៩៩ ករណី។ បើគិតសរុបរួមនៅជុំវិញពិភពលោកតួលេខអ្នកឆ្លងមេរោគកូវីដ ១៩ បានកើតដល់ ១ ២៧៣​ ៧០៩ ករណី និងស្លាប់ចំនួន ៦៩ ៤៥៦ ករណីផងដែរ៕

 អត្ថបទ៖ ភក្តី

ប្រភព៖ bangkokpost

Share This Post: