ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នារីវ័យក្មេងអាយុ ១៨ឆ្នាំ ធ្វើអត្តឃាតលោតទម្លាក់ខ្លួនពីលើចំរាក់ភ្នំក្រោម ខេត្តសៀមរាប មូលហេតុមានវិបត្តិផ្លូវចិត្ត នឹងសង្សារ ឥឡូវនេះរបួសធ្ងន់ ផុងលលាដ៍ក្បាល

    BY Khmernote Media April 6, 2020
    នារីវ័យក្មេងអាយុ ១៨ឆ្នាំ ធ្វើអត្តឃាតលោតទម្លាក់ខ្លួនពីលើចំរាក់ភ្នំក្រោម ខេត្តសៀមរាប មូលហេតុមានវិបត្តិផ្លូវចិត្ត នឹងសង្សារ ឥឡូវនេះរបួសធ្ងន់ ផុងលលាដ៍ក្បាល

    យោងតាមអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងថា៖ អធិការដ្ឋាននគរបាលក្រុងសៀមរាបមានកិត្តិយសជម្រាបជូនសាធារណជន និងបងប្អូនអ្នកសារព័ត៌មានមេត្តាជ្រាបថា នារីរងគ្រោះដែលបានធ្វើអត្តឃាតដោយខ្លួនឯង គឺលោតទម្លាក់ ពីលើចំរាក់ភ្នំក្រោមនៅថ្ងៃទី0 5 ខែមេសា ឆ្នាំ 2020 វេលាម៉ោង 18 និង 50 នាទី នគរបាលយើងបានរកក្រុមគ្រួសារនារីរងគ្រោះនោះឃើញហើយ។ នាងមានឈ្មោះ រឿត រដ្ឋា អាយុ 18ឆ្នាំ មានស្រុកកំណើតនៅ ភូមិបាឡាំង ឃុំវត្តគោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិធ្លោកអណ្ដូង សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប បានទៅធ្វើអត្តឃាតលោតទម្លាក់ពីលើចំរាក់ភ្នំក្រោម កម្ពស់ប្រហែល 25ម៉ែត្រ ត្រង់ចំណុច ខាងជើងកាំជណ្ដើរឡើងទៅកំពូលភ្នំ។ ចំពោះមូលហេតុមានវិបត្តិផ្លូវចិត្ត នឹងសង្សារ។ ក្រោយជនរងគ្រោះ លោតទម្លាក់ពីចំរាក់ អ្នកលក់នៅទីនោះ បានឃើញ ក៏បានរាយការណ៍មកសមត្ថកិច្ច សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសៀមរាប បានទៅអន្តរាគមន៍សង្គ្រោះបន្ទាន់ ដោយទាក់ទងឡានពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិចស៊ឹងរិទ្ធីរ៉េត។ បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារបន្តដឹកយកទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយសារជនរងគ្រោះមានរបួសធ្ងន់ធ្ងរ(ផុងលលាដ៍ក្បាល)៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay