ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទំនាស់រឿងបន្ទប់ជួល រហូតដល់ម្ចាស់ផ្ទះជួលយកក្រម៉ាចាប់ចង ស្រ្តីមានផ្ទៃពោះ៤ខែ ឥលូវនេះស្រ្តីរងគ្រោះ ដាក់ពាក្យប្តឹងទាមទារ​ជំងឺ​ចិត្ត​ និង​ ថ្លៃ​ព្យាបាល​ជំងឺ​ ​ ៥០០០​ ដុល្លារ​អាមេរិក​

    BY Khmernote Media April 6, 2020
    ទំនាស់រឿងបន្ទប់ជួល រហូតដល់ម្ចាស់ផ្ទះជួលយកក្រម៉ាចាប់ចង ស្រ្តីមានផ្ទៃពោះ៤ខែ ឥលូវនេះស្រ្តីរងគ្រោះ ដាក់ពាក្យប្តឹងទាមទារ​ជំងឺ​ចិត្ត​ និង​ ថ្លៃ​ព្យាបាល​ជំងឺ​ ​ ៥០០០​ ដុល្លារ​អាមេរិក​

    យោងតាមប្រភពពីលោកផែង វណ្ណៈ បានបង្ហោះវិដេអូ ពីទំនាស់រវាងម្ចាស់បន្ទប់ និងអ្នកជួល រហូតដល់ម្ចាស់បន្ទប់បានយកក្រម៉ាចងដៃស្រ្តីម្នាក់ដែលអះអាងថាកំពុងមានផ្ទៃពោះ ៤ ខែទៀត។ តាមរយៈ​វីដេអូ​ និង​ រូបភាព​ ដែល​បានចែកចាយនៅលេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៦​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ បង្ហាញ​អំពី​បុរស​ម្នាក់​ បានចាប់ស្រីម្នាក់​ហេីយអោយយាយចាស់ម្នាក់ទៀតហុចក្រម៉ាអោយដេីម្បីយកមកចងដៃ​ស្ត្រី​អ្នកជួល​បន្ទប់​ ។

    ហេតុ​ការ​ណ៍​នេះ​កេីតឡេីងនៅ​ ថ្ងៃទី​៥​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ នៅ​ក្រោយ​រោងចក្រ​ ឥណ្ឌា​ ភូមិ​ ព្រៃ​ទា​ សង្កាត់​ ចោម​ចៅ​ ៣​ ខណ្ឌ​ ពោធិ៍​សែនជ័យ​ ។ ចំណែកលោកអភិបាលខណ្ឌ ពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ បានបង្ហោះថា ” ក្នុងនាមខ្ញុំបាទជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នឹងជម្រុញអោយសម្ថតកិច្ចទាំងអស់តាមចាប់ជនបង្ករហេតុម្នាក់នេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់”។ ហើយ ស្ត្រី​រងគ្រោះ​បានដាក់​ពាក្យ​បណ្ដឹង​ ប្ដឹងជនបង្ករ អោយសមត្ថកិច្ចចាត់ការតាមច្បាប់​ និង​ ទាមទារ​ជំងឺ​ចិត្ត​ និង​ ថ្លៃ​ព្យាបាល​ជំងឺ​ ​ ៥០០០​ ដុល្លារ​ អាមេរិក​។ ឥឡូវនេះមិនទាន់មានការបកស្រាយពីម្ចាស់ផ្ទះ តើមានទំនាស់អ្វីឲ្យពិតប្រកដទេ ទើបឈានដល់ការយកក្រម៉ាចងដៃបែបនេះ?

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay