ព័ត៌មានជាតិ
អរគុណមិត្តចិន បញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ព្រមទាំងសំភារៈនិងបរិក្ខារពេទ្យជាច្រើនបន្ថែមទៀត មកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩
BY Khmernote Media
April 6, 2020
យោងតាមផេកហ្វេសបុករបស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះឲ្យដឹងថា៖ កម្ពុជាសូមអរគុណមិត្តចិនដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញជាច្រើនរូប ព្រមទាំងសំភារៈនិងបរិក្ខារពេទ្យជាច្រើនមកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីឌ-១៩។ ពិតណាស់គឺ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក។ អរគុណសន្តិភាព! គួរបញ្ជាក់ថារហូតមកដល់ថ្ងៃទី ០៦ ខែមេសា េនះ កម្ពុជាមិនមានអ្នកវិជ្ជមានកូវីដ១៩ថ្មីទេ ប៉ុន្តែមានអ្នកជាសះស្បើយ៣ នាក់ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើង ៥៣នាក់ និងអ្នកឆ្លងកូវីដ ១៩ ចំនួន ១១៤ នាក់ដដែល៕















