ខ្មែរណូត

ស្វែងរក

  • រថយន្ត

    ឡានម៉ូដែលថ្មីរបស់ Toyota បើជិះទៅកំពង់សោម អស់មិនដល់ 10 ដុល្លារផង

    BY Khmernote Media April 25, 2018
    ឡានម៉ូដែលថ្មីរបស់ Toyota បើជិះទៅកំពង់សោម អស់មិនដល់ 10 ដុល្លារផង

    ក្នុងព្រឹត្តិការណ៍ Geneva Motor Show ក្រុមហ៊ុន Toyota បានធ្វើសម្រេចបង្ហាញទាក់ទងទៅនឹងម៉ូដែលថ្មីត្រកូល Aygo ដែលមានរូបរាងស្អាត និងរចនាបទប្លែក ជាមួយនឹងលក្ខណៈពិសេសជាច្រើនដែលគេនឹកស្មានមិនដល់។

    ចាប់ផ្ដើមពីផ្នែកខាងក្រៅទៅ ម៉ូដែលនេះមានបំពាក់ដោយប៉ាណាប្លែកពីគេ ពោលគឺភ្ជាប់គ្នាមកដល់ចង្កៀងមុខតែម្ដង ដែលមើលទៅដូចអក្សរ X អញ្ចឹង។ មិនតែប៉ុណ្ណោះ Aygo មានភ្ជាប់មកជាមួយនឹងភ្លើងក្រោយលាយពណ៌គ្នា ពោលគឺមានពណ៌ខៀវ និងស្វាយ ហើយសម្រាប់ទំហំកង់គឺ 15អ៊ីញ។

    ចំពោះរូបភាពរបស់ផ្ទៃខាងក្នុង ក្រុមហ៊ុន Toyota បដិសេធមិនឲ្យបង្ហាញឡើយ ប៉ុន្ដែសម្រាប់កាប៊ីនគឺទទួលបានការអភិវឌ្ឍបន្ដិចបន្ទួច ជាមួយនឹងជម្រើសពណ៌ Quartz Grey និង Piano Black។

    Toyota Aygo ត្រូវបានរចនាឡើង 3ម៉ូដែលផ្សេងគ្នាដូចជា Aygo x-play មានភ្ជាប់មកជាមួយនឹងប្រព័ន្ធ 7-inch infotainment។ ឯម៉ូដែល x-clusiv វិញគឺមានភ្ជាប់មកជាមួយនឹងមុខងារគ្រប់គ្រងលើម៉ាស៊ីនត្រជាក់ដោយស្វ័យប្រវត្តិ កៅអីស្បែក និងប្រព័ន្ធការពារសុវត្ថិភាព Toyota Safety Sense systems។ ចុងក្រោយគេគឺម៉ូដែល x-cite ដែលមានភ្ជាប់មកជាមួយនឹងផ្ទៃខាងក្នុង 2ពណ៌ និងទំហំកង់ 15អ៊ីញ។

    ទាក់ទងទៅនឹងកម្លាំងម៉ាស៊ីនរបស់រថយន្ដនេះគឺ 998cc ស៊ីឡាំង3 ប្រព័ន្ធប៊ិចសាំងថ្មីផងដែរ និងអភិវឌ្ឍន៍លើមុខងារទប់លំនឹងផងដែរ។ គួរបញ្ជាក់ផងដែរថា ចំពោះសន្ទុះរបស់ Toyota Aygo គឺចាប់ពី 0-100km/h ចំណាយពេលអស់ 13.8វិនាទី និងអាចជិះបានល្បឿនខ្ពស់បំផុត 160km/h។ អ្វីដែលគេភ្ញាក់ផ្អើលបំផុតនោះគឺ រថយន្តដ៏តូចច្រឡឹងមួយនេះ ស៊ីសាំងត្រឹមតែ 3.9 លីត្រប៉ុននោះក្នុង 100 គីឡូម៉ែត្រ៕

    Fu

    ប្រភព៖ carscoops

    Share This Post:
    MPO4D jitutoto mpo4d Mpoplay