កូវីដ-១៩

ព្រឹកនេះកម្ពុជារកឃេីញ​ នារីវៀតណាមអាយុ​២៧ឆ្នាំម្នាក់​ ឆ្លងកូវីដ​ ១៩​ ដែលធ្វើដំណើរមកពីវៀតណាម​ ចូលបាវិត តាំងពីថ្ងៃ ១០ មីនា ២០២០

BY
Khmernote Media
April 7, 2020

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៥ករណី។ ករណីវិជ្ជមាននេះ គឺជាស្ត្រីទេសចរជនជាតិវៀតណាម អាយុ២៧ឆ្នាំ មកពីប្រទេសវៀតណាមបានវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ស្ត្រីរូបនេះបានចេញពីបាវិតទៅវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ហើយត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ គាត់មានមិត្តប្រុសជាជនជាតិចិន ដែលបានចាកចេញពីកម្ពុជានៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក៕

Share This Post: