ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ដំណឹងរីករាយ! ថ្ងៃនេះអ្នកជាសះស្បើយ ៥នាក់បន្ថែមទៀត សរុបមានអ្នកជាសះស្បើយ ៥៨នាក់ហើយ

    BY Khmernote Media April 7, 2020
    ដំណឹងរីករាយ! ថ្ងៃនេះអ្នកជាសះស្បើយ ៥នាក់បន្ថែមទៀត សរុបមានអ្នកជាសះស្បើយ ៥៨នាក់ហើយ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា អ្នកព្យាបាលជាសះស្បើយពីជំងឺ កូវីដ-១៩ មានចំនួន ០៥បន្ថែមទៀត ដែលធ្វើអោយអ្នកជាសះស្បើយសរុបកើនដល់៥៨នាក់ (ស្មើនឹង ៥០.៤៣% ធៀបទៅនឹងចំនួនអ្នកមានវីរុស កូវីដ-១៩ ទាំងអស់នៅកម្ពុជា)។ ក្នុងនោះដែរក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់ទៀត ធ្វើឲ្យចំនួនសរុបអ្នកឆ្លងនៅទូទាំងប្រទេសកម្ពុជាឡើងដល់ ១១៥ករណី។

    គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក៕

     

    Share This Post: