កូវីដ-១៩

សម្តេចតេជោ បដិសេធមិនអោយយន្តហោះម៉ាឡេស៊ី ដឹកពលរដ្ឋខ្មែរ១៥០នាក់ ចូលកម្ពុជានៅព្រឹកនេះ

BY
Khmernote Media
April 7, 2020

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននេះដែរ សម្តេចតេជោ បានមានប្រសាសន៍ថា៖ សូមអធ្យាស្រ័យចំពោះពលរដ្ឋកម្ពុជា១៥០នាក់ ដែលត្រៀមហោះចេញពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរនៅព្រឹកនេះ ដោយសម្តេចមិនអនុញ្ញាត អោយពួកគេត្រឡប់មកកម្ពុជាវិញនោះទេនៅក្នុងស្ថានភាពនេះ ដោយសំណូមពរអោយពួកគាត់ស្នាក់នៅប្រទេសម៉ាឡេស៊ី ជាបណ្តោះអាសន្នសិន។

គួរបញ្ជាក់ផងដែរថាគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លង កូវីដ-១៩ ចំនួន ១១៥ករណីទូទាំងប្រទេស និងមានអ្នកជាសះស្បើយចំនួន ៥៨នាក់ (ស្មើនឹង ៥០.៤៣% ធៀបទៅនឹងចំនួនអ្នកមានវីរុស កូវីដ-១៩ ទាំងអស់នៅកម្ពុជា)៕

Share This Post: