ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការពារកូរ៉ូណា សូមកុំភ្លេចការពារសុវត្ថិភាពពេលធ្វើដំណើរ! គ្រោះថ្នាក់ចរាចរណ៍១៥លើក ស្លាប់៦នាក់ របួស១៨នាក់ នៅថ្ងៃទី៦ ខែមេសា

    BY Khmernote Media April 7, 2020
    ការពារកូរ៉ូណា សូមកុំភ្លេចការពារសុវត្ថិភាពពេលធ្វើដំណើរ! គ្រោះថ្នាក់ចរាចរណ៍១៥លើក ស្លាប់៦នាក់ របួស១៨នាក់ នៅថ្ងៃទី៦ ខែមេសា

    ​ភ្នំពេញ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​៦នាក់​បាន​ស្លាប់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​៦ ខែ​មេសា ឆ្នាំ​២០២០ និង​បាន​បង្ក​ឲ្យ​មាន​មនុស្ស​របួសធ្ងន់១៦នាក់​(​ស្រី​១នាក់​) និង​របួសស្រាល២​នាក់​(​ស្រី​០នាក់​) ។​

    ​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃទី​៦ មេសា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុបចំនួន​២៤នាក់ នៅ​ថ្ងៃទី៦មេសា គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន១៥លើក ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay