កូវីដ-១៩

WHO ណែនាំមិនឱ្យប្រើបន្ទប់បាញ់ថ្នាំ ឬប្រើកាំរស្មី UV ដើម្បីសម្លាប់វីរុសកូរ៉ូណានោះទេ វាអាចគ្រោះថ្នាក់ និងបង្កមហារីក

BY
autoadmin
April 7, 2020

អគ្គលេខាធិការរងរដ្ឋបាលស្បៀងអាហារ និងឱសថថៃអ្នកស្រី Supattra Boonserm បានបង្ហាញថា អង្គការសុខភាពពិភពលោកកំពុងណែនាំប្រជាជន កុំឱ្យទទួលសេវាកម្មសម្លាប់មេរោគ ដែលទាក់ទងនឹង COVID-19 ដែលមានប្រើកាំរស្មី UV ឬ​ ជាលក្ខណៈដូចបន្ទប់បាញ់ថ្នាំ ព្រោះទាំងនេះនឹងបង្កគ្រោះថ្នាក់ដល់ស្បែក និងអាចបង្កជំងឺមហារីកទៀតផង។

អ្នកស្រីបាននិយាថា៖«ថ្នាំសម្លាប់មេរោគភាគច្រើនដែលត្រូវបានប្រើនៅក្នុងបន្ទប់បាញ់ថ្នាំ ត្រូវបានអនុញ្ញាតសម្រាប់ការសម្លាប់មេរោគផ្ទៃខាងលើនៃវត្ថុផ្សេងៗមិនមែនស្បែកមនុស្សទេ។ ការប្រើប្រាស់សេវាកម្មទាំងនេះអាចធ្វើឱ្យស្បែក និងភ្នែករលាក»។

ប្រព័ន្ធកាំរស្មី UV ដែលនៅក្នុងនោះ គឺសម្រាប់សម្លាប់មេរោគក្នុងបន្ទប់ទូទៅ ឬឧបករណ៍នានាមិនមែនសម្រាប់មនុស្ស ឬសត្វចិញ្ចឹមទេ ហើយវាក៏អាចបង្កឱ្យមានជំងឺមហារីកស្បែកផងដែរ។ មធ្យោបាយងាយស្រួលក្នុងការដោះស្រាយបញ្ហាវីរុស COVID-19 គឺសម្អាតរាងកាយ និងសម្លៀកបំពាក់របស់មនុស្សម្នាក់។ ប្រជាជនត្រូវប្រើទឹកក្តៅ ដែលមានសីតុណ្ហភាពចន្លោះពី ៧០ ទៅ ៩០% ដើម្បីសម្អាតសម្លៀកបំពាក់បើគ្មានសាប៊ូជាដើម៕

អត្ថបទ៖ លីដា
ប្រភព៖ NationThailand

Share This Post: