ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ទុកពេលឲ្យម្ចាស់ឡាន ២៤ ម៉ោង មកកេីបសំរាមចេញវិញ​ និង​បង់ពិន័យ​តាមច្បាប់​ បើមិនមកទេ នឹងចាត់វិធានការតាមផ្លូវច្បាប់

BY
Khmernote Media
April 7, 2020

ព្រះសីហនុ៖ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានទុកពេលឲ្យម្ចាស់ឡានមួយដែលយកសំរាមមកចាក់ចោលនៅផ្លូវថ្នល់នៅលេីផ្លូវ​ មិត្តភាព​ (៨០០) សូមមេត្តាយកចេញវិញ បើមិនដូច្នេះ នឹងចាត់វិធានការតាមផ្លូវច្បាប់។ លោកបានសរសេរថា៖ “ដឹកសំរាម​ មកចាក់លេីថ្នល់! ម្ចាស់រថយន្ត​ សូមចេញមុខ​ មកទទួលខុសត្រូវ​ អោយបានមុន​ ២៤​ ម៉ោង​ កេីបសំរាមចេញវិញ​ និង​ បង់ពិន័យ​ តាមច្បាប់​ ហួសរយ:ពេលនេះ​ រដ្ឋបាលខេត្ត​ នឹង​ ចាត់វិធានការ​ តាមផ្លូវច្បាប់​ ។ ទីតាំងចាក់​ នៅលេីផ្លូវ​ មិត្តភាព​ (៨០០)​។ អរគុណ​ ម្ចាស់រូប​ “៕

Share This Post: